មិនឲ្យដើរតួជាន់គ្នាទេ Gong Yoo ទម្លាយថាលោកជ្រើសរើសតួអង្គខ្លួនឯងឲ្យប្លែកពីគ្នា

កម្សាន្ត៖ តារាសម្ដែងរូបស្រស់ Gong Yoo ជាតារាដែលមានភាពល្បីល្បាញខ្លាំងទៅលើសមត្ថភាពសម្ដែងដែលលោកអាចទាក់ទាញចិត្តទស្សនិកជនឲ្យជាប់ចិត្តនឹងតួអង្គដែលលោកសម្ដែង។ ជាពិសេស Gong Yoo ធ្វើឲ្យមហាជនដក់ចិត្តនឹងតួអង្គ Seok Woo នៅក្នុងរឿង Train to busan និងតួអង្គ Kim Shin ក្នុងរឿង The Lonely and Great God។
Gong Yoo
តារាប្រុសវ័យ៤២ឆ្នាំរូបនេះ បានទម្លាយពីគន្លឹះដែលធ្វើឲ្យលោកតែងតែផ្លាស់ប្ដូរចរិកលក្ខណៈរបស់តួអង្គនីមួយៗដែលលោកដើរតួសម្ដែងឲ្យចេញមកខុសៗគ្នានិងមានលក្ខណៈពិសេស។ Gong Yoo បានចែករំលែកទៅកាន់ទស្សនាវដ្ដីមួយថា៖ 
Gong Yoo
Gong Yoo
តារាសម្ដែងប្រុសលំដាប់កំពូល Gong Yoo បានបន្ថែមថាលោកចាប់ផ្ដើមគិតពីចំណុចសំខាន់នៃការជ្រើសរើសតួអង្គរបស់លោកដែលវាជះឥទ្ធិពលដល់ទស្សនិកជនជាខ្លាំង។ ជាពិសេសលោកយកចិត្តទុកដាក់ជាខ្លាំងទៅលើសម្ដីរបស់អ្នកដឹកនាំដើម្បីឲ្យដឹងថាសាច់រឿងបែបណាដែលគេចង់ឲ្យ Gong Yoo បង្ហាញក្នុងរឿង៕ ប្រភព៖ Soompi
Gong Yoo
Gong Yoo