តារានិករនីមួយៗប្រើរយៈពេលយូរប៉ុណ្ណា ដើម្បីអត់ទោសឲ្យនរណាម្នាក់?

  • អាទិត្យ ១៩ កញ្ញា, ២០២១ ១៥:១១
យល់ដឹង៖ មនុស្សម្នាក់ៗត្រូវបានគេជឿថា ជាទូទៅដើម្បីអភ័យទោស និងបំភ្លេចចោលអ្វីមួយ គឺចាំបាច់ ត្រូវលុបបំបាត់អតីតកាល។ ទោះជាយ៉ាងណាក៏ដោយ តើវាឈរលើការពិតយ៉ាងដូចម្តេច? តើវាអាចធ្វើទៅបានសម្រាប់មនុស្សគ្រប់គ្នាទេ? ហេតុផលនៅពីក្រោយសំណួរទាំងនេះ គឺវាត្រូវការការអត់ធ្មត់ច្រើន ដើម្បីផ្ដល់ការអភ័យទោសដល់នរណាម្នាក់ ចំពោះអ្វីដែលពួកគេបានធ្វើ ដែលធ្វើឲ្យយើងឈឺចាប់។ខាងក្រោមនេះនឹងបង្ហាញពី តារានិករនីមួយៗ ថាតើពួកគេប្រើរយៈពេលយូរប៉ុណ្ណា ដើម្បីអត់អោនទោសឲ្យនរណាម្នាក់ ៖♈️ Aries (Mar 21 – Apr 19)វាជារឿងធម្មតាទេដែល Aries មានកំហឹងប្រឆាំងនឹង អ្នកដែលពិតជាធ្វើឲ្យពួកគេខកចិត្ត ប៉ុន្តែនោះក៏មិនប្រើពេលយូរដែរ។ ទោះយ៉ាងណាក៏ដោយ ពួកគេឆាប់ខឹង ហើយអាចប្រឈមមុខនឹងអ្នក ពីរបីថ្ងៃទៀត ប៉ុន្តែប្រសិនបើ Aries យកចិត្តទុកដាក់ចំពោះអ្នក នោះគ្មានអ្វីដែលធ្វើឲ្យពួកគេឈប់និយាយជាមួយអ្នកជារៀងរហូតទេ។♉️ Taurus (Apr 20 – May 20)Taurus អាចមានកំហឹងអស់មួយជីវិតបាន! ពួកគេគឺជាមនុស្សដែលទុកអ្វីក្នុងចិត្តច្រើនជាងគេ ក្នុងចំណោមតារានិករទាំងអស់ ហើយក៏ជាមនុស្សដែលអត់ទោសតិចបំផុតផងដែរ។ ពួកគេរឹងរូសខ្លាំងណាស់ ហើយស្អប់ការធ្វើខុសទៀតផង។ ពួកគេមិនងាយទប់កំហឹងបាននៅពេលដែល អ្នកមិនយល់ស្របជាមួយពួកគេ។♊️ Gemini (May 21 – Jun 20)និយាយដោយត្រង់ទៅ Geminis មិនមានការយកចិត្តទុកដាក់លើការប្រឆាំងនឹងនរណាម្នាក់ឡើយ ដែលនេះពិតជារឿងល្អសម្រាប់ពួកគេ។ នៅពេលមានអ្វីមករំខានពួកគេ ពួកគេនឹងបញ្ចេញវាចេញមកក្រៅ ហើយយកវាចេញពីជីវិត ជាជាងកើតទុក្ខក្នុងចិត្ត។
រូបតំនាង
♋️ Cancer (Jun 21 – Jul 22)Cancer គឺជាតារានិករមួយ ក្នុងចំណោមតារានិករ ដែលមានអារម្មណ៍រំជួលចិត្តបំផុត។ ដូច្នេះវាជារឿងធម្មតាទេ ដែលពួកគេប្រឈមមុខនឹងអារម្មណ៍របស់ពួកគេ ជាជាងការព្យាយាមគិតអំពីវា។ ដូច្នេះនៅពេលដែលពួកគេស្អប់ខ្ពើមនរណាម្នាក់ ពួកគេអាចទុកវាបានជាច្រើនឆ្នាំ។♌️ Leo (Jul 23 – Aug 22)Leos អាចទុកកំហឹងបានជារៀងរហូត។ ពួកគេប្រាកដជាប្រាប់អ្នកពិតៗថា ពួកគេមិនចង់បានអ្នក នៅក្នុងជីវិតរបស់ពួកគេទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចទទួលយកតម្រុយដែលពួកគេកំពុងបង្ហាញ ឬប្រសិនបើអ្នកធ្វើឲ្យពួកគេឈឺចាប់ខ្លាំង ពួកគេនឹងរុញអ្នកចេញពីជីវិតរបស់ពួកគេភ្លាមៗតែម្ដង។♍️ Virgo (Aug 23 – Sep 22)Virgo អាចចងកំហឹងបានជាច្រើនខែ ប៉ុន្តែលុះត្រាតែពួកគេមានអារម្មណ៍ថាចាំបាច់ ពួកគេនឹងព្យាយាមដោះស្រាយជាមួយអ្នកជានិច្ច។ ប៉ុន្តែប្រសិនបើវាហាក់ដូចជា មិនអាចទៅរួចទេ ពួកគេនឹងឈប់និយាយជាមួយអ្នកតែម្ដង។ ពួកគេអាចយកឈ្នះអ្វីៗ បានយ៉ាងឆាប់រហ័ស ប៉ុន្តែវាអាស្រ័យលើថា តើអ្នកផ្សេងទៀត មានការសុំទោសដោយស្មោះឬអត់។
រូបតំនាង
♎️ Libra (Sep 23 – Oct 22)Libra ពិតជាស្អប់ការបៀមទុក្ខណាស់ ជាពិសេសដោយសារជីវិតពួកគេច្រើន និយាយអំពីស្នេហា និងសុភមង្គល។ ពួកគេនឹងធ្វើអ្វីក៏ដោយ ដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឲ្យប្រាកដថាមិត្តភាពរបស់ពួកគេនៅដដែល មិនថាការឈ្លោះប្រកែកគ្នារវាងអ្នក និងពួកគេអាក្រក់ប៉ុណ្ណាក៏ដោយ។♏️ Scorpio (Oct 23 – Nov 21)Scorpios ក៏ជាមនុស្សដែលប្រកាន់ខ្ជាប់កំហឹងជារៀងរហូតដែរ។ ថ្វីត្បិតតែពេលខ្លះពួកគេហាក់ដូចជា មិនសមហេតុផលក៏ដោយពួកគេគ្រាន់តែការពារបេះដូងរបស់ពួកគេ ពីអ្វីដែលអាក្រក់ប៉ុណ្ណោះ។ ពួកគេស្រលាញ់ខ្លាំង ប៉ុន្តែប្រសិនបើពួកគេឈ្លោះប្រកែកគ្នាការឆ្លើយតបភ្លាមៗរបស់ពួកគេ គឺកាត់ផ្តាច់អ្នកតែម្ដង។♐️ Sagittarius (Nov 22 – Dec 21)Sagittarius មិនត្រូវបានគេស្គាល់ថា មានកំហឹងបានយូរទេ។ ពួកគេគ្រាន់តែចង់ធ្វើឲ្យអ្វីៗត្រជាក់ និងរីករាយ។ ដូច្នេះលុះត្រាតែអ្នកធ្វើឲ្យ ប៉ះពាល់ដល់អារម្មណ៍របស់ពួកគេដោយចេតនា ពួកគេនឹងមិនអាចទប់អ្វីសម្រាប់ប្រឆាំងអ្នកឡើយ។ ជាធម្មតា Sagittarius នឹងខឹងអ្នក តែពីរបីថ្ងៃក្រោយ ពួកគេក៏ភ្លេចវាហើយ។
រូបតំនាង
♑️ Capricorn (Dec 22 – Jan 19)Capricorns មិនមានពេលវេលា សម្រាប់មនុស្សអវិជ្ជមានទេ។ ពួកគេអាចខឹងជាច្រើនដង និងជារៀងរហូត ព្រោះពួកគេមិនងាយអភ័យទោស ហើយមិនដែលភ្លេចឡើយ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកមិនបានធ្វើឲ្យពួកគេខូចអារម្មណ៍ ឬធ្វើឲ្យពួកគេតូចចិត្តឡើយ។♒️ Aquarius (Jan 20 – Feb 18)តាមពិតទៅ Aquarius ស្អប់ការបៀមទុក្ខជាមួយរនរណាម្នាក់ណាស់។ នៅពេលដែលពួកគេធ្វើ ពួកគេអាចកាន់វាទុក ពេញមួយឆ្នាំ ឬច្រើនជាងនេះ នៅពេលដែលពួកគេមានអារម្មណ៍ឈឺចាប់ខ្លាំង។ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងព្យាយាមជួបអ្នកម្តងទៀត បន្ទាប់ពីមួយ ឆ្នាំឬច្រើនជាងនេះ។♓️ Pisces (Feb 19 – Mar 20)Pisces ស្អប់អារម្មណ៍ដែលធ្វើឲ្យពួកគេឈឺចាប់ណាស់។ ពួកគេនឹងត្អូញត្អែរ នឹងចងកំហឹងរហូតដល់ពួកគេអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ដូច្នេះ Pisces នឹងខឹងអ្នកពីរបីខែ មុនពេលពួកគេត្រលប់ទៅរកអ្នកវិញ។ប្រភព: timesofindia