ស្វីតមិនចាញ់បងស្រីទេ! ប្អូនប្រុស ទេព បូព្រឹក្ស ដឹកដៃគូស្នេហ៍ សាងអនុស្សាវរីយ៍ ឡើងមានក្តីសុខ

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន តារាចម្រៀងឯករាជ្យស្រីកញ្ញា ទេព បូព្រឹក្ស ពេលនេះកាន់តែជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។ ដោយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុន ក្រោយខំប្រែងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ។   ជាមួយគ្នានេះ មហាជនក៏មានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបនាង បានទម្លាយរូបភាពប្អូនប្រុសរបស់ខ្លួនគឺ លោក ទេព និមិត្ត ដែលលោកក៏ជាចំណែកដ៏ធំមួយក្នុងការជួយការងាររបស់បងស្រីខ្លួនជាច្រើនផងដែរ។ លើសពីនេះ ទៅទៀត  ទេព និមិត្ត ក៏មានរូបរាងសង្ហារូបសម្រស់ស្រស់ស្អាតមិនចាញ់ កញ្ញា ទេព បូព្រឹក្សប៉ុន្មាននោះដែរ។ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដែរនោះគឺ ស្រាប់តែថ្មីៗនេះ ប្អូនប្រុសរបស់តារាចម្រៀងស្រីរូបនេះក៏បានបង្ហោះរូបគូស្នេហ៍យ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍បងស្រីខ្លួនប៉ុន្មាននោះទេ នៅឯមាត់សមុទ្រ ជាមួយនឹងមិត្តស្រីដែលទស្សនិកជនជាច្រើនក៏បានស្គាល់ថានាង ក៏ជាអ្នករាំក្នុងក្រុម ទេព បូព្រឹក្សផងដែរ។ តាមរយៈរូបភាពដែល ទេព និមិត្ត បានបង្ហោះនោះក៏បានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះដែរដោយលោកក៏បានភ្ជាប់ជាមួយសារដែលមានអត្ថន័យបែបនេះថា៖សូមទស្សនារូបភាពខាងក្រោម៖
ទេព និមិត្ត
ទេព និមិត្ត និង មិត្តស្រី
ទេព និមិត្ត និង មិត្តស្រី
ទេព និមិត្ត និង មិត្តស្រី
ទេព និមិត្ត និង មិត្តស្រី
ទេព និមិត្ត និង មិត្តស្រី