Havertz ជឿជាក់ថារដូវកាលនេះ Chelsea នឹងអាចឈ្នះ PL បាន ប៉ុន្តែយ៉ាងណាក៏មិនអាចមើលរំលងក្រុម ២នេះដែរ

  • អាទិត្យ ១៩ កញ្ញា, ២០២១ ១៣:៥៩
បរទេស៖ កីឡាករ Kai Havertz បាននិយាយថា Chelsea រដូវកាលនេះបានមើលឃើញខ្លួនឯងថានឹងអាចចូលរួមប្រជែងពានជាមួយ Liverpool និង Manchester City បាន ហើយសង្ឃឹមថាក្រុមរបស់ខ្លួននឹងអាចឈ្នះជើងឯកពានរង្វាន់ Premier League បានផងដែរ។
Kai Havertz
Chelsea បានបង្ហាញនូវសក្តានុពល និងទម្រង់លេងកាន់តែល្អឡើងចាប់តាំងពីអ្នកចាត់ការថ្មីលោក Thomas Tuchel ឡើងមកកាន់តំណែង, ជាក់ស្តែងកាលពីរដូវកាលមុន លោកបានជួយឱ្យក្រុម តោខៀវ ឈ្នះពានរង្វាន់ Champions League និង ជួយឱ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងស៍បញ្ចប់ចំណាត់ថ្នាក់ទី ៤ នៃក្របខណ្ឌ Premier League
Kai Havertz និងលោក Tuchel
ក្រោយឆ្លងកាត់ការប្រកួត ៥ ប្រកួតគ្រប់កម្មវិធី, ក្នុងនោះ Chelsea ឈ្នះ ៤ ប្រកួត និងស្មើ ១, អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺពួកគេបានទទួលលទ្ធផល ១ ទល់នឹង ១ ជាមួយក្រុម Liverpool នាការប្រកួតនៅក្នុងលីគ ទាំងដែលកីឡាកររបស់ពួកគេនៅសល់គ្នាត្រឹមតែ ១០ នាក់ប៉ុណ្ណោះ។
Kai Havertz
ថ្លែងប្រាប់ Sky Sports, Kai Havertz បានរៀបរាប់យ៉ាងដូច្នេះថា៖