ស្រលាញ់ពណ៌ខ្មៅ អ្នកអភិជន Kim Kardashian ស្លៀកឈុតខ្មៅចេញក្រៅសឹងរាល់ថ្ងៃ

កម្សាន្ត៖ អ្នកអភិជន Kim Kardashian ហាក់ដូចជាស្រលាញ់ពណ៌ខ្មៅដកចិត្តមិនរួច តាំងពីអតីតស្វាមី Kanye West ណែនាំឲ្យទៅរកអ្នកច្នៃម៉ូតម្នាក់នោះមក Kim តែងតែបង្ហាញខ្លួនជាមួយសំលៀកបំពាក់ពណ៌ខ្មៅជាញឹកញាប់។ 
Kim Kardashian
ជាពិសេស លេងឈុតធំតែម្ដងនៅថ្ងៃចូលរួមកម្មវិធី Met Gala ដែលទើបតែកន្លងទៅថ្មីៗនេះ ដែលស្ត្រីមេម៉ាយ Kim ពាក់រ៉ូបក្រណាត់បាំងមុខជិតឈឹងទៅចូលរួម។ មិនតែប៉ុណ្ណោះពេលចប់កម្មវិធី គេឃើញ Kim ដើរចេញមកវិញជាមួយឈុតរ៉ូបផ្សេងពណ៌ខ្មៅដ៏ដែលនិងពាក់វ៉ែនតាខ្មៅទៀតផង។ 
Kim Kardashian
កាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ Kim ទើបតែបង្ហោះរូប២សន្លឹកនៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាងដែលស្លៀកឈុតខ្មៅចេញរាងយ៉ាងអេម។ មហាជនចាប់អារម្មណ៍ទៅលើស្ទាយ៍តែងខ្លួនថ្មីរបស់ Kim ជាខ្លាំង ហើយនាងហាក់មើលទៅដូចជាស្នេហាពណ៌ខ្មៅនេះខុសធម្មតា៕
Kim Kardashian