ហ្វេនៗរំភើបពេលឃើញ BTS និង Megan ថតរូបជុំគ្នាក្រោយសហការចម្រៀងរួមគ្នា!

កូរ៉េខាងត្បូង ៖ ជាក់ស្ដែង ប្រហែលជាមួយខែមុន BTS បានចេញបទចម្រៀងថ្មីរបស់ពួកគេ ដោយរួមសហការជាមួយ Megan Thee Stallion សម្រាប់បទ «Butter» Remix បើថ្វីត្បិតតែ Megan Thee Stallion មានការលំបាកបន្តិចជាមួយភ្នាក់ងាររបស់នាងក៏ដោយ តែទីបំផុតនាងអាចឲ្យតុលាការចាត់ការតាមចិត្តនាង ហើយអាចបញ្ចេញបទចម្រៀងរួមជាមួយតារា Kpop លំដាប់ពិភពលោកដូចជា BTS ជាការពិតណាស់ ក្រោយសហការគ្នាមិនយូរប៉ុន្មាន នៅថ្ងៃទី២១ ខែ កញ្ញា Megan Thee Stallion បានបង្ហោះរូបថតពីរបីសន្លឹកនៅលើបណ្តាញសង្គម Twitter របស់នាងដែលបង្ហាញថានាងបានជួបជាមួយ B​TS នៅពេលដែលក្រុមនេះមកធ្វើទស្សនកិច្ចនៅទីក្រុង New York សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។ ក្រោយឃើញការបង្ហោះនេះ អ្នកគាំទ្រជាច្រើនសប្បាយចិត្តជាខ្លាំង ដែលឃើញសិល្បករទាំងនេះជួបជុំគ្នាជាលើកដំបូង ខណៈដែលពួកគេបានចែករំលែកព័ត៌មាន និងយកទៅបង្ហោះបន្តពេញ Twitter សាជាថ្មីម្តងទៀត៕ ប្រភព ៖ Allkpop