រវល់ការងារសិល្បៈយ៉ាងណា តារា Kpop ទាំងនេះនៅតែខំប្រឹងរហូត បញ្ចប់ការសិក្សាខ្ពង់ខ្ពស់!

កូរ៉េខាងត្បូង ៖ ក្នុងនាមជាតារា Kpop ក្រៅពី​មាន​សមត្ថភាព​ខ្ពស់ ទាំងការងារច្រៀង រាំ និងសម្ដែងប៉ុណ្ណោះទេ ពួកគេ​ក៏នៅបាន​បន្សល់ទុកទេពកោសល្យពិសេសក្នុងខ្លួនបន្ថែមទៀតជាមួយនឹង​ប្រវត្តិទទួល​បាន​ការ​សិក្សា​អប់រំ កម្រិតសញ្ញាបត្រនៅមហាវិទ្យាល័យផងដែរ។ហើយបើទោះជា តារាង​ការងារ​សិល្បៈពិតជា​រវល់ខ្លាំង និង​ពិបាក​សម្រាប់​តារាៗ Kpop ក្នុងការឆ្លៀតពេល​សិក្សាយក​សញ្ញាបត្រយ៉ាងណាក៏ដោយ ប៉ុន្តែទោះជាយ៉ាងណា​ក៏នៅ​មាន​តារា​មួយចំនួន មិនចោលការរៀនសូត្ររបស់ខ្លួនឡើយ នៅខំប្រឹងប្រែងត្រដររហូតចប់ បានសញ្ញាបត្រតាមជំនាញរៀងៗខ្លួន៕ខាងក្រោមនេះ ជាបញ្ជីឈ្មោះតារា Kpop ដែលប្រឹងរៀនរហូតបានសញ្ញាបត្រ ៖១. Super Junior’s SiwonSiwon បានចាប់យកមុខវិជ្ជាកីឡា Physical Education នៅសាកលវិទ្យាល័យ Inha University ហេតុនេះគ្មានអ្វី​ត្រូវ​ឆ្ងល់ទេ ដែល​រាងកាយ​របស់លោក រឹងមាំ និងស្រស់សង្ហាបែបនេះ។
Siwonបាន
២. 2PM’s TaecyeonTaecyeon បាន​បញ្ចប់ការសិក្សាផ្នែក​ការ​អភិវឌ្ឍអន្តរជាតិ International Development ពីសាកលវិទ្យាល័យ​ Korea University of Graduate School
Taecyeon
៣. BTS’s JinJin បាន​បញ្ចប់ការសិក្សា​ផ្នែកសិល្បៈ និងការសម្ដែង ពី​សាកលវិទ្យាល័យ Konkuk University វាមានរយៈពេលប្រហែលជា ៣ឆ្នាំហើយ តែ ARMY នៅមិនទាន់បាត់មានមោទនភាពចំពោះលោក។
Jin
៤. 2NE1’s Minzy​ Minzy បាន​បញ្ចប់​ការសិក្សាកាលពីឆ្នាំ ២០១៨ ពីសាកលវិទ្យាល័យ Baekseok University សញ្ញាបត្រជំនាញ Theology
Minzy
៥. Big Bang’s G-DragonG-Dragon បាន​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ Gukjae Cyber University​ សញ្ញាបត្រផ្នែក Leisure Sports និងចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតជំនាញ Content & Retail Distribution ​ពីសាកលវិទ្យាល័យ Sejong University
G-Dragon
៦. Super Junior’s Heechul​Heechul បាន​បញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញ English-Korean Interpretation & Translation ពីមហាវិទ្យាល័យ Sangji Youngseo College
Heechul
៧. DAY6’s YoungKYoungK បាន​បញ្ចប់​ការសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម Business Administration ពីសាកលវិទ្យាល័យ Dongguk University
YoungK
៨. Girl’s Day‘s SojinSojin ​បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិច Mechanical Engineering ពីសាកលវិទ្យាល័យ Yeungnam University
Sojin
៩. Jay ParkJay Park លោកគឺជា​និស្សិតដែល​បាន​បញ្ចប់​ការសិក្សាសញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម Business Administration ពីសាកលវិទ្យាល័យ Dankook University
Jay Park
10. Epik High’s TabloTablo បាន​បញ្ចប់​ការសិក្សា​សញ្ញាបត្រ​ជំនាញ​ ភាសាអង់គ្លេស ពី​សាកលវិទ្យាល័យ​ Stanford University
Tablo
 ប្រភព ៖ Koreaboo