កំហុសរបស់តារានិករនីមួយៗ ពេលក្លាយជាឪពុកម្ដាយគេ!

យល់ដឹង៖ នៅពេលអ្នកក្លាយជាឳពុកម្តាយ អ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើជាឳពុកម្តាយដ៏ល្អបំផុត។ អ្នកប្រាថ្នាចង់ចិញ្ចឹមកូន ដ៏ស្រស់ស្អាតម្នាក់ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃ និងជំនឿរបស់អ្នក។ មិនថាអ្នកជាឳពុកម្តាយតឹងរ៉ឹង ឬមានមនោសញ្ចេតនា ឬជាឳពុកម្តាយងាយស្រួល ដែលមានសីលធម៌ និងគុណតម្លៃខ្ពស់ នៅពេលចិញ្ចឹមកូន អ្នកក៏អាចមានកំហុសជាច្រើនបានដែរ។ខាងក្រោមនេះនឹងបង្ហាញពី កំហុសរបស់តារានិករនីមួយៗ នៅពេលបានក្លាយជាឪពុកម្ដាយគេ ៖♈️ Aries (Mar 21 – Apr 19)ឪពុកម្តាយដែលជា Aries អាចជាអ្នកផ្សងព្រេង ប៉ុន្តែអាចមិនច្បាស់លាស់ ក្នុងពេលតែមួយ។ ខណៈពេលដែលអ្នកមានគម្រោងជាច្រើនសម្រាប់កូនៗ អ្នកអាចធ្វើការសម្រេចចិត្តដោយមិនច្បាស់លាស់ និងមិនប្រាកដប្រជា ដែលអាចបណ្តាលឲ្យមានការសោកស្តាយ និងវិប្បដិសារីនាពេលអនាគត។ អ្វីដែលល្អបំផុត ដែលអ្នកអាចធ្វើបាន គឺស្តាប់នូវអ្វីដែលកូនរបស់អ្នកនិយាយ ហើយចាប់យកក្តីសុបិន្ត និងសេចក្តីប្រាថ្នារបស់ពួកគេ ក្នុងជីវិត។ វិធីនេះអ្នកអាចគាំទ្រពួកគេ ហើយក៏ជួយពួកគេឲ្យរស់នៅក្នុងក្តីសុបិន្ត របស់ពួកគេផងដែរ។♉️ Taurus (Apr 20 – May 20)ឳពុកម្តាយ Taurean ត្រូវបានចងភ្ជាប់ដោយច្បាប់របស់ពួកគេ និងសីលធម៌ខ្ពស់ ពីឳពុកម្តាយរបស់ពួកគេ បានប្រគល់ឲ្យ។ ខណៈពេលដែល ការបង្រៀនគុណតម្លៃចាស់ៗជាច្រើនដល់កូនរបស់អ្នក គឺអាចងាយស្រួលយល់បានសម្រាប់ អ្នកជាឪពុកម្តាយ ប៉ុន្តែអ្នកតែងតែដាក់បន្ទុកលើកូនរបស់អ្នកជានិច្ច។ នេះអាចនាំឲ្យមាន ការមិនជិតស្និទ្ធរវាងអ្នក នឹងកូនៗ។ អ្នកត្រូវតែរៀនសម្របខ្លួន ទៅនឹងបរិយាកាសថ្មី និងទំនើប ហើយផ្តល់សិទ្ធិឲ្យកូនអ្នកជាអ្នកជ្រើសរើស។♊️ Gemini (May 21 – Jun 20)ឳពុកម្តាយដែលជា Gemini មានការព្រួយបារម្ភច្រើន។ ពួកគេមានភាពរួសរាយរាក់ទាក់ និងរួមបញ្ចូលភាពស្និទ្ធស្នាលយ៉ាងល្អជាមួយកូន និងរង្វង់មិត្តភក្តិរបស់កូនៗ។ ទោះយ៉ាងណាក៏ដោយ ជារឿយៗអ្នកភ្លេចបន្ទាត់ខ័ណ្ឌ ហើយឈ្លានពានកន្លែងឯកជនរបស់កូន។ នេះធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួល ហើយនៅចំណុចជាក់លាក់មួយនៃជីវិត ពួកគេអាចបន្តដំណើរឲ្យឆ្ងាយពីអ្នក ក៏ថាបាន។
រូបតំនាង
♋️ Cancer (Jun 21 – Jul 22)នៅពេលនិយាយអំពីឳពុកម្តាយដែលជា Cancer ពួកគេអាចមានអារម្មណ៍ មនោសញ្ចេតនាច្រើន។ ខណៈពេលដែលពួកគេមានអំណាច និងសមត្ថភាពយល់ពីកូនពួកគេ ពេលខ្លះពួកគេអាចទាមទារដូចគ្នា ពីកូនៗរបស់ពួកគេ។ ប្រសិនបើអ្នកជាឱពុកម្ដាយ Cancer សូមកុំដាក់បន្ទុកកូនរបស់អ្នក ជាមួយនឹងការទាមទារបែបនេះ។ ផ្ទុយទៅវិញ ចែករំលែកបញ្ហារបស់អ្នក ជាមួយប្តីឬប្រពន្ធរបស់អ្នក ឬនរណាម្នាក់ដែលអ្នកជិតស្និទ្ធ។ កុមារងាយរងគ្រោះ និងគួរឲ្យចាប់អារម្មណ៍គ្រប់រឿង។♌️ Leo (Jul 23 – Aug 22)មនុស្សដែលកើតក្នុងតារានិករ Leo គឺមានបុគ្គលិកលក្ខណៈលេចធ្លោ។ ពួកគេមានបំណងប្រាថ្នា ចង់ស្ថិតនៅក្នុងបញ្ជីមនុស្សជាទីស្រលាញ់ជានិច្ច។ ឳពុកម្តាយ Leo រំពឹងថានឹងមានការយកចិត្តទុកដាក់ ដូចគ្នាពីកូនៗរបស់ពួកគេ។ ពួកគេមានទំនោរ ដាក់គំនិតជាច្រើនលើកូនៗ ដោយគិតថាពួកគេនឹងត្រូវបានគេទទួលស្គាល់ និងទទួលបានការកោតសរសើរពីមនុស្សគ្រប់គ្នា។ ទោះយ៉ាងណាក៏ដោយ វាមានឥទ្ធិពលផ្ទុយគ្នា លើកូនរបស់ពួកគេ ដែលធ្វើឲ្យពួកគេជៀសពីឳពុកម្ដាយថែមទៀត។♍️ Virgo (Aug 23 – Sep 22)ចំពោះឪពុកម្តាយ Virgo មានការព្រួយបារម្ភច្រើន ដូច្នេះពួកគេអាចតឹងរ៉ឹងខ្លាំង ចំពោះគំនិតនិងជំនឿរបស់ពួកគេ។ ដោយសារអាកប្បកិរិយា ល្អឥតខ្ចោះរបស់ពួកគេចំពោះអ្វីៗគ្រប់យ៉ាង ពួកគេអាចមានការរិះគន់យ៉ាងខ្លាំង ចំពោះអ្វីដែលកូនរបស់ពួកគេចូលរួម ដែលនាំឲ្យមានការបាក់ទឹកចិត្តចំពោះកុមារ។
រូបតំនាង
♎️ Libra (Sep 23 – Oct 22)ឳពុកម្តាយ Libra ត្រូវបានគេស្គាល់ដោយសារ សេចក្តីស្រលាញ់ចំពោះស្ថេរភាព និងតុល្យភាព។ ខណៈពេលដែលពួកគេជាអ្នកបង្កើតសន្តិភាពនៅក្នុងគ្រួសារ ពួកគេពេលខ្លះអាចហាក់ដូចជាមានឧបាយកលធំបំផុតផងដែរ។ ដរាបណាក៏ដោយពួកគេពូកែ ក្នុងការបញ្ចុះបញ្ចូលកូនៗរបស់ពួកគេ ឲ្យដើរតាមផ្លូវល្អទាំងអស់។ ប៉ុន្តែនៅពេលដែលកូនៗរបស់ពួកគេ ដឹងពីវិធីសាស្រ្ត និងយុទ្ធសាស្ត្ររបស់ពួកគេ ពួកគេហាក់ដូចជាមិនគួរឲ្យទុកចិត្តទៅវិញ។♏️ Scorpio (Oct 23 – Nov 21)ឳពុកម្តាយដែលជា Scorpio មានការងប់ងល់ និងការប្តេជ្ញាយ៉ាងខ្លាំង ចំពោះក្តីសុបិន្ត និងសេចក្តីប្រាថ្នារបស់កូនពួកគេ។ ទោះយ៉ាងណាក៏ដោយ ក្នុងគោលបំណងជួយកូនៗរបស់ពួកគេ ឲ្យសម្រេចបាននូវគោលបំណង និងមហិច្ឆតារបស់ពួកគេ ពួកគេនឹងធ្វើដូចជា មើលមិនឃើញ ហើយមិនអើពើនឹងតម្រូវការផ្លូវចិត្តរបស់កូនៗឡើយ។♐️ Sagittarius (Nov 22 – Dec 21)ឳពុកម្តាយ Sagittarian រស់នៅសម្រាប់ការផ្សងព្រេង ហើយមិនបាត់បង់អ្វីដែលជាខ្លួនឯងឡើយ សូម្បីតែបន្ទាប់ពីក្លាយជាឳពុកម្តាយក៏ដោយ។ ពួកគេដឹងពីរបៀបរក្សាតុល្យភាពការងារ និងស្នេហាដើម្បីលើកទឹកចិត្តកូនៗ របស់ពួកគេឲ្យរីករាយនឹងជីវិត។ ទោះយ៉ាងណាក៏ដោយ នៅក្នុងដំណើរការ នៃការរក្សាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ រួមជាមួយការចិញ្ចឹមកូន ពួកគេអាចមានភាពតានតឹងដែលអាចប៉ះពាល់ ដល់ទំនាក់ទំនងគ្រួសាររបស់ពួកគេបាន។
រូបតំនាង
♑️ Capricorn (Dec 22 – Jan 19)ប្រសិនបើអ្នកជាឳពុកម្តាយ Capricorn អ្នកនឹងដឹងពីរបៀបដែលអ្នកជំរុញកូនៗ និងហេតុផលសមប្រកប អំពីមធ្យោបាយ និងវិធីសាស្រ្តរបស់អ្នកនៅក្នុងជីវិត។ អ្នកស្រលាញ់កូនរបស់អ្នកណាស់ ប៉ុន្តែនៅក្នុងការព្យាយាមផ្តល់ឲ្យពួកគេនូវអ្វីដែលល្អបំផុត អ្នកបរាជ័យក្នុងការផ្តល់ពេលវេលាឲ្យពួកគេគ្រប់គ្រាន់។ នេះជាមូលហេតុដែលកូនរបស់អ្នក ប្រហែលជាមិនមានអារម្មណ៍ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នក ហើយនៅឆ្ងាយពីអ្នកសម្រាប់អ្នក ក្នុងរយៈពេលវែង។♒️ Aquarius (Jan 20 – Feb 18)ដោយសារឳពុកម្តាយដែលជា Aquarian ជាមនុស្សដែលមានគំនិតឯករាជ្យ និងមានសេរីភាព ពួកគេជ្រើសរើសផ្តល់ឲ្យកូនៗនូវសេរីភាព និងទំហំជីវិតដូចៗគ្នា។ ពួកគេមិនជឿ លើការដាក់តម្លៃរបស់ពួកគេទៅលើកូនៗ ហើយអនុញ្ញាតឲ្យកូនអនុវត្ត នូវលក្ខណៈផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែពេលខ្លះ ការរស់នៅក្នុងជីវិតរបស់កូន អ្នកអាចគិតថាមានតម្លៃ ខណៈពេលដែលអ្នកប្រហែលជា មិនចង់ជ្រៀតជ្រែកក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ អ្នកប្រហែលជាចង់ណែនាំពួកគេក្នុងទិសដៅត្រឹមត្រូវច្រើនជាង។♓️ Pisces (Feb 19 – Mar 20)ទីបំផុត Pisces គឺជាតារានិករដែលផ្អែមល្ហែមបំផុត និងជាចំណូលចិត្តរបស់កូនៗពួកគេ។ ពួកគេមានការអភ័យទោស និងអារម្មណ៍ល្អ ហើយអាចការពារកូនៗរបស់ពួកគេ ពីគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ អ្នកខ្លះនិយាយថាពួកគេមិនផ្តល់ឲ្យកូនៗរបស់ពួកគេ នូវបទពិសោធន៍ដែលកូនត្រូវការ ដើម្បីរស់រានមានជីវិតនៅក្នុងពិភពខាងក្រៅ។ ខណៈពេលដែលពួកគេតែងបង្កើតពេលវេលាសម្រាប់កូនៗ។ ពួកគេត្រូវបានគេមើលឃើញថា ខុសពីការពិតនៃជីវិត។ប្រភព: timesofindia