BTS អួតរឿងកន្លែងល្បីៗណាថាBTS មិនអាចសម្តែងបាន?(មានវីដេអូ)

កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុម BTS បានលួចយកបេះដូងរបស់ ARMY ទូទាំងពិភពលោកសារជាថ្មីម្តងទៀត បន្ទាប់ពីពួកគេបានចូលរួម នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦ នៅទីក្រុងញូវយ៉កក្នុង ហើយព្រឹត្តិការណ៍នេះពួកគេ ក៏បានសម្តែងបទ «Permission To Dance» ថែមទៀត។ក្នុងនោះ BTS បានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាសិល្បករ K-Pop ដំបូងគេ ដែលសម្តែងនៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ និងជាសិល្បករទី ៣ ដែលមិនធ្លាប់មានបន្ទាប់ពី Shakira និង Beyoncé។ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលក្រុម BTS ធ្វើការសម្តែងនៅកន្លែងប្លែកៗនិងល្បីៗ ខាងក្រោមនេះ គឺជាកន្លែងពិសេសៗចំនួន ៧ ដែល BTS បានសម្តែង ៖១. ភូមិគ្រឹះ Geunjeongjeon នៅវិមាន Gyeongbokgungនៅខែតុលា ឆ្នាំ ២០២០ BTS បានសម្តែងបទ «Dynamite» របស់ពួកគេ នៅភូមិគ្រឹះ Geunjeongjeon នៅវិមាន Gyeongbokgung ដែលជាកន្លែងប្រវត្តិសាស្រ្ត និងភាពអស្ចារ្យរបស់កូរ៉េ តាំងពីជំនាន់ Joseon២. Gyeonghoeru Pavillion នៅក្នុងវិមាន GyeongbokgungBTS មានឱកាសសម្តែង នៅផ្នែកពីរផ្សេងគ្នានៃវិមាន Gyeongbokgung ដែលក្នុងឆ្នាំ ២០២០ ពួកគេបានសម្តែងបទ «Mikrokosmos» នៅ Gyeonghoeru Pavillion សម្រាប់ការបង្ហាញនៅក្នុងកម្មវិធី Jimmy Fallon ដែលកន្លែងនេះត្រូវបានសាងសង់ដំបូង នៅឆ្នាំ ១៤១២ និងសម្រាប់អាហារពេលល្ងាចធំៗរបស់រដ្ឋ។៣. សារមន្ទីរជាតិកូរ៉េក្នុងកំឡុងពេលមានជំងឺរាតត្បាត និស្សិតរាប់លាននាក់ខកខាន មិនបានបញ្ចប់ការសិក្សា ទោះជាយ៉ាងណា BTS នឹងមិនបញ្ឈប់ពួកគេទេ ហើយពួកគេបានផ្តល់សុន្ទរកថាអំពី “Dear Class of 2020” និងការសម្តែងជាច្រើន ដើម្បីអបអរសាទរជាមួយ ARMYs ក្នុងនោះឆាករបស់ពួកគេបានសម្តែងនៅ សារមន្ទីរជាតិកូរ៉េ នោះតែម្តង។៤. អាកាសយានដ្ឋាន Incheon និងខាងក្នុងយន្តហោះទោះបីជាកូវីដ១៩ មនុស្សមិនអាចធ្វើដំណើរបាន ប៉ុន្តែវាមិនបានបញ្ឈប់ក្រុម BTS ពីការសម្តែងនៅលើយន្តហោះ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ បានទេ ហើយពួកគេមិនត្រឹមតែសម្តែងនៅបរិវេនប្រលានយន្តហោះទេ ថែមទាំងសម្តែងនៅក្នុងយន្តហោះថែមទៀត។៥. ស្ពាន World Cupនៅថ្ងៃទី ១៤ ខែកក្កដា BTS បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ក្នុងកម្មវិធី “The Tonight Show” របស់ Jimmy Fallon ដែលពួកគេបានសម្តែងបទ «Butter» នៅលើស្ពាន World Cup ក្នុងទីក្រុងសេអ៊ូល។ ស្ពាននេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១០ តែដោយសារតែការសាងសង់យឺតយ៉ាវ មនុស្សជាច្រើនភ្លេចអំពីស្ពាននេះ ហើយដូចការរំពឹងទុក ការសម្តែងរបស់ BTS បាននាំឱ្យវាត្រលប់ទៅរកគំនិតរបស់មនុស្ស មុនពេលបើកដំណើរការ ដែលបានកើតឡើងនៅដើមខែនេះវិញ។៦. Grand Central Stationនៅដើមឆ្នាំ ២០២០ BTS បានធ្វើដំណើរទៅអាមេរិក ហើយសម្តែងបទ «ON» សម្រាប់កម្មវិធី “The Tonight Show” របស់ Jimmy Fallon ទោះយ៉ាងណាក៏ដោយ វាមិនអាចធ្វើបាននៅគ្រប់ទីកន្លែងទេ ដូច្នេះពួកគេបានទៅសម្តែងនៅ Grand Central Station នៅញូវយ៉ក ដែលមានទំហំធំ និងផ្ទៃខាងក្នុងដ៏ស្រស់ស្អាតរបស់វា បានបន្ថែមភាពអស្ចារ្យមួយទៀត ទៅក្នុងការសម្តែងរបស់ពួកគេ ហើយវាពិតជាឆាកដ៏ពិសេសមួយ។៧. ទីស្នាក់ការកណ្តាលរបស់ UNជាការពិតណាស់ ការសម្តែងថ្មីៗបំផុតរបស់ BTS គឺ​នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ដែលនៅដើមទស្សវត្សរ៍ឆ្នាំ ១៩៥០ ទីស្នាក់ការកណ្តាលនេះ ត្រូវបានបើកនៅទីក្រុងញូវយ៉ក ព្រោះវាត្រូវបានគេមើលឃើញថា ជាមូលដ្ឋានអព្យាក្រឹត្យសម្រាប់ទីតាំងបន្ទាប់ពីសង្គ្រាមពីបណ្តាប្រទេស ហើយការសម្តែងរបស់ក្រុម BTS បានចាប់ផ្តើមនៅក្នុងសាលសន្និសីទទូទៅ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១៨០០ នាក់៕ប្រភព : Koreaboo