មានរឿងអ្វី? Rio Ferdinand ហៅ Solskjaer ឲ្យនិយាយទូរសព្ទជាមួយគ្នា១ទល់១

អង់គ្លេស៖ លោក Rio Ferdinand ដែលជាអតីតកីឡាកររបស់ Manchester United បាននិយាយថាលោកពុំមានជំលោះទាស់ទែងណាមួយជាមួយអតីតមិត្តរួមក្រុមគឺលោកគ្រូបង្វឹក Ole Gunnar Solskjaer នោះឡើយនិងចង់ឲ្យ Solskjaer និយាយទូរសព្ទឆ្លើយឆ្លងជាមួយលោកដើម្បីដោះស្រាយគ្នា។
លោក Rio Ferdinand និង Ole Gunnar Solskjaer
រឿងហេតុនៃភាពល្អក់កករនេះកើតឡើងពេល Ferdinand ឃើញខ្សែប្រយុទ្ធ Cristiano Ronaldo ឈរទន្ទឹមនឹង Solskjaer ក្បែរតារាងនិងស្រែកបញ្ជាមិត្តរួមក្រុមក្នុងការប្រកួតរវាង Man United ទល់នឹង Young Boys នៃក្របខណ្ឌ Champions League ដោយលោក Ferdinand គិតថា Solskjaer គួរតែប្រាប់ឲ្យ Ronaldo អង្គុយចុះ។
Ole Gunnar Solskjaer និង Cristiano Ronaldo
Ole Gunnar Solskjaer និង Cristiano Ronaldo
ស្រាប់តែថ្មីៗនេះលោក Solskjaer បានធ្វើការវាយបកទៅវិញថា Ferdinand និយាយទាំងមិនយល់ពីស្ថានភាពជាក់ស្ដែងនាពេលនោះឡើយ។
លោក Rio Ferdinand និង Ole Gunnar Solskjaer
ដូច្នេះទើប Ferdinand បានឆ្លើយតបទៅវិញថា៖
លោក Rio Ferdinand