Kim Tae Hee កូនពីរហើយនៅស្រស់ស្អាតខ្លាំងដោយសារវះកាត់?

កូរ៉េខាងត្បូង៖ តារាសម្តែងស្រីដ៏ល្បី Kim Tae Hee ជាតារាសម្តែងស្រីម្នាក់ ដែលទទួលបាន ការគាំទ្រ ក៏ដូចជាការកោតសរសើរពី សម្រស់មិនចេះចាស់  ជាងនេះទៅទៀត តារាស្រីរូបនេះក៏ជា ភរិយាជាទីស្រលាញ់ របស់តារាសម្តែងប្រុស Rain ដែលរហូត ​មកទល់ពេល​នេះ​ អ្នកទាំង​ពីរក៏​ទទួល​បាន​ ចំណង​ដៃកូន​ស្រី​ ចំនួន​២នាក់ ​រួចមកហើយ។ជាងនេះទៅទៀត បើ​ងាក​ទៅ​មើល​ពី​ សម្រស់របស់តារាស្រី រូបនេះវិញហាក់បី ដូចជាមិនមាន ការប្រែប្រួលទាល់ តែសោះ។ ដោយជារឿយៗ តារាសម្តែងស្រីរូបនេះ ក៏បានធ្វើការបង្ហោះ រូបភាព​នៅលើគណនី អ៉ីនស្តាក្រាមរបស់នាង ឲ្យអ្នកគាំទ្របានឃើញពីសម្រស់ដ៏ស្រស់ស្អាត របស់អ្នកម្តាយកូនពីរ រូបនេះផងដែរ។យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានប្រភពមួយបានធ្វើការបង្ហោះរូបភាពប្រៀបធៀបសម្រស់របស់ Kim Tae Hee កាលមុនៗនឹងឥឡូវហើយមានមតិជាច្រើនលើកឡើងថាសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះគឺដោយសារមានការវះកាត់និងចាក់Botoxបន្ថែមទៅលើផ្ទៃមុខខ្លះៗ។ គួរបញ្ជាក់ផងដែរថា Kim Tae Hee មិនដែលខ្វល់ខ្វាយនិងការកែសម្ផស្សអ្វីនោះទេ ហើយធ្លាប់បានប្រកាសថានាងនឹងមិនចាក់ថ្នាំ botox អ្វីលើផ្ទៃមុខរបស់នាងដើម្បីធានាបាននូវភាពស្រស់ស្អាតរបស់នាងឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee