ជីវិតក្នុងរឿងត្រឹមអ្នកបម្រើ ជីវិតឯកជន តារាស្រីទាំងពីររូបនេះ ហាយសូរសាហាវ

ថៃ៖ បើនិយាយដល់តួសម្ដែងអ្នកបម្រើរបស់ថៃ ដែលពូកែសម្ដែងមានភាពកំប្លុកកំប្លែង ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់តារាស្រីទាំងពីរដួង ដែលនាងមានឈ្មោះ Rung Nuhin និង Min Ratawan។ ដោយតារាស្រីពីរូបនេះ ភាគច្រើនឃើញនៅក្នុងខ្សែភាពយន្តថៃល្បីៗជាច្រើនសឹងតែគ្រប់រឿងតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរាងតូចបែបមាន់ចែទាំងពីរូបនេះ បើទោះបីតែងតែដើរដើរតួជាអ្នកប្រើ តែពួកគេក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ លើសពីនេះទៅទៀត បើគិតពីរយៈពេលនៃការចូលសិល្បៈវិញ Rung Nuhin និង Min Ratawan បានឈានជើងប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំទៅហើយ។ ក្នុងនោះដែរ ទោះមិនទទួលបានតំណែងធំ តែគ្រប់ឈុតដែលនាងសម្ដែង អ្នកដឹកនាំរឿង តែងតែមានប៉ារ៉ូលសម្រាប់អ្នកទាំងពីបាននិយាយ និងសម្ដែងបានយូរ មិនចាញ់តួសំខាន់ៗនៅក្នុងសាច់រឿងជាមួុយគ្នាប៉ុន្មានឡើយ។ ជាក់ស្ដែង បើងាកទៅមើលជីវិតឯកជនរបស់ Rung Nuhin និង Min Ratawan គេសង្កេតឃើញថាអ្នកទាំងពីមានជីវិតហាយសូរ ខុសគ្នាឆ្ងាយនឹងជីវិតក្នុងរឿងភាគ។ មិនតែប៉ុណ្ណោះ ជីវិតខាងក្រៅវិស័យសិល្បៈរបស់អ្នកទាំងពីរ ពិតជាមានជីវភាពធូរធា ប្រើជីវិតរស់នៅយ៉ាងឡូយឆាយ ដើរលេងសឹងគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស បើតាមមើលឃើញតាមការផុសក្នុងគណនី Instagram។ ពិតណាស់ បើមើលលើការតុបតែងខ្លួន ឃើញថាអ្នកទាំងពីរពិតជាពូកែរៀបចំខ្លួនឲ្យមើលទៅក្មេងស្រស់ស្អាត ខណៈស្លៀកពាក់ស្ទាយ៍បែបយុវវ័យសម័យថ្មីយ៉ាងដូច្នេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Rung Nuhin
Rung Nuhin
Rung Nuhin
Rung Nuhin
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan