មិនចាំបាច់ទាល់តែស្អាតទេ ​អាថ៌កំបាំងសាមញ្ញៗទាំងនេះ ក៏អាចជួយធ្វើឱ្យបុរសៗឈ្លក់វង្វេងបានដែរ

  • ពុធ ២២ កញ្ញា, ២០២១ ១៦:១៣
យល់ដឹង៖ មនុស្សស្រីភាគច្រើន តែងតែយល់ឃើញថា ទាល់តែខ្លួនជាមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត ទើបអាចធ្វើឱ្យមនុស្សប្រុស ឈ្លក់វង្វេងជាមួយបាន ក៏ប៉ុន្តែសម្រស់ស្រស់ស្អាតរបស់មនុស្សស្រី វាគ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះ ព្រោះនៅមានអ្វីផ្សេងទៀត ដែលអាចធ្វើឱ្យមនុស្សប្រុសឈ្លក់វង្វេងបាន។ហេតុនេះហើយ មនុស្សស្រីមិនចាំបាច់ទាល់តែមានសម្រស់ស្រស់ស្អាតពេកនោះទេ ឱ្យតែមានអាថ៌កំបាំងនៃភាពសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ មនុស្សប្រុសច្បាស់ជាមានការឈ្លក់វង្វេងជាមួយ យ៉ាងងងប់ងុលជាក់ជាមិនខាន។មិនចាំបាច់ទាល់តែស្អាតទេ​ អាថ៌កំបាំងសាមញ្ញៗទាំងនេះ ក៏អាចជួយធ្វើឱ្យបុរសៗឈ្លក់វង្វេងបានដែរ៖១. ក្លាហាន និងមានភាពវៃឆ្លាត
រូបតំណាង
ក្នុងនាមជាមនុស្សស្រីម្នាក់ ដែលអាចធ្វើឱ្យមនុស្សប្រុស មានការឈ្លក់វង្វេងជាមួយបាន បើទោះបីជាសម្រស់មិនសូវបានក៏ដោយនោះ ឱ្យតែមនុស្សស្រីមានភាពក្លាហាន និងមានភាពវៃឆ្លាត រហ័សរហួនក្នុងការធ្វើនូវកិច្ចការអ្វីមួយនោះ មនុស្សប្រុសច្បាស់ជាមើលរំលងសម្រស់ ហើយឈ្លក់វង្វេងជាមួយភាពក្លាហាន និងភាពវៃឆ្លាតរបស់អ្នក។២. មានសន្តានចិត្តល្អជាមួយមនុស្សជុំវិញខ្លួន
រូបតំណាង
មនុស្សស្រីដែលសម្បូរទៅដោយមនុស្សស្រលាញ់រាប់អានច្រើន ជាពិសេស មានមនុស្សប្រុសជាច្រើន ឈ្លក់វង្វែងជាមួយ បើទោះបីជាសម្រស់មិនស្រស់ស្អាតក៏ដោយនោះ គឺដោយសារតែមនុស្សស្រីមួយចំនួន មាននូវសន្តានចិត្តល្អជាមួយនឹងមនុស្សជុំវិញខ្លួន ហើយវាក៏ជាអាថ៌កំបាំងនៃភាពសាមញ្ញមួយ សម្រាប់មនុស្សស្រីដែលចង់ធ្វើឱ្យមនុស្សប្រុស មានការឈ្លក់វង្វេងជាមួយដែរ។៣. រួសរាយ និងពោរពេញដោយភាពវិជ្ជមាននៅក្នុងខ្លួន
រូបតំណាង
មិនចាំបាច់ទាល់តែមានសម្រស់ស្រស់ស្អាត ទើបអាចធ្វើឱ្យមនុស្សប្រុស ឈ្លក់វង្វេងជាមួយបាននោះទេ មនុស្សស្រីឱ្យតែមានភាពរួសរាយរាក់ទាក់ និងជាមនុស្សស្រីម្នាក់ ដែលពោរពេញដោយភាពវិជ្ជមាន ទៅណាមកណា ក៏នាំតែភាពសប្បាយរីករាយ ដល់មនុស្សជុំវិញខ្លួននោះ មិនខ្វះឡើយមនុស្សប្រុស ដែលឈ្លក់វង្វេងជាមួយ ហេតុនេះហើយ ទោះមិនមានសម្រស់ស្រស់ស្អាត វាក៏លែងជាបញ្ហាសម្រាប់មនុស្សស្រីដែរ៕