លេងសើចមិចបាន តារាប្រុស៣ដួងនេះ មានកូនភ្លោះម្នាក់សុទ្ធតែពីរបី

តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជនដែលជាអ្នកនិយមគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ច្បាស់ណាស់ពិតជាធ្លាប់បានទទួលជ្រាបនូវដំណឹងដ៏រីករាយរបស់តារាប្រុស៣ដួងគឺនាយក្រឹម លោកសុវណ្ណមករា និងលោកជុំស៊ីថា ដោយកាលពីពេលកន្លងទៅ តារាសម្តែងប្រុសទាំង៣រូបនេះ សុទ្ធសឹងតែបានទទួលបាននូវចំណងដៃនៃសេចក្តីស្នេហាជាមួយភរិយា ជាកូនភ្លោះដ៏ស្រស់ស្អាត រហូតទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្រពួកលោកផ្ទាល់តែម្តង។យ៉ាងណាមិញ ខាងក្រោមនេះជារូបថតរបស់តារាប្រុសទាំង៣ដួងនេះ ជាមួយភរិយា និងកូនភ្លោះដ៏ស្រស់ស្អាត សូមទស្សនាដូចតទៅ÷១/.នាយក្រឹម និងភរិយា អ្នកនាងស្រីលាភតារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ ក្រោយចាប់ដៃគ្នាកសាងគ្រួសារជាមួយនឹងភរិយា អ្នកនាងស្រីលាភ ដែលជាតារារួមអាជីពរួចមក អ្នកទាំងពីរក៏ទទួលបានចំណងដៃជាកូនស្រីភ្លោះដ៏ស្រស់ស្អាតចំនួន២នាក់។
នាយក្រឹម និងភរិយា អ្នកនាងស្រីលាភ
២/. លោក សុវណ្ណមករា និងអតីតភរិយា អ្នកនាង ឈិន សុធារីមុនពេលប្រកាសផ្តាច់ចំណងប្តីប្រពន្ធ តារាប្រុសស្រីអតីតស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃជាកូនប្រុសភ្លោះមួយគូដ៏សែនស្រស់ស្អាតផងដែរ។
លោក សុវណ្ណមករា និងអតីតភរិយា អ្នកនាងឈិន សុធារី
៣/.លោក ជុំ ស៊ីថា និងភរិយាក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយឧត្តមភរិយាដ៏ស្រស់សោភា តារាសម្តែងនិងបង្ហាញម៉ូតដ៏ស្រស់សង្ហារូបនេះក៏ទទួលបានចំណងដៃជាកូនភ្លោះដល់ទៅ៣រូបឯណោះ៕
លោក ជុំ ស៊ីថា និងភរិយា និងកូនៗ