រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មមួយចំនួន ជាបណ្តោះអាសន្នដដែល

  • ពុធ ២២ កញ្ញា, ២០២១ ១៩:៥២
ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន។ដោយឡែក សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាគោរពតាមបទបញ្ជារដ្ឋបាល និងកុំភ្លេចវិធាន៣កុំ៣ការពារ រៀងរាល់ពេលចេញក្រៅម្តងៗ៕សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
សេចក្តីលម្អិត
សេចក្តីលម្អិត