គ្រាន់តែលឺថា អង្គការណាសាចង់បានរថយន្តថ្មី សម្រាប់ដឹកអវកាសយានិកទៅកន្លែងបាញ់បង្ហោះរ៉ុក្កែត អ្នកលេងអ៊ីនធឺណេតបានជួយច្នៃម៉ូត យ៉ាងហួសចិត្ត

បរទេស៖ ការប៉ុនប៉ងរបស់ណាសាដើម្បីស្វែងរកការជំនួសនិមិត្តរូបរថយន្ត Astrovan ដើម្បីដឹកអវកាសយានិកទៅកាន់កន្លែងបាញ់បង្ហោះរ៉ុក្កែតថ្មីទៅឋានព្រះចន្ទ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម រចនាម៉ូតប្លែកៗសម្រាប់រថយន្តថ្មីនេះ។ រថយន្ត Astrovan ដែលធ្លាប់បានប្រើសម្រាប់ដឹកអវកាសយានិក ទៅកាន់កន្លែងបាញ់បង្ហោះ និងដឹកត្រឡប់មកវិញ កំឡុងសម័យកាល Space Shuttle ខណៈអ្នកកាន់តំណែងមុនរបស់វា បានបញ្ជូនក្រុមអវកាសយានិកនៃបេសកកម្មអាប៉ូឡូ។ យានយន្តសម័យ Shuttle នេះ បានក្លាយទៅជាសេចក្ដីពេញចិត្តយ៉ាងខ្លាំងសម្រាប់យានិក តែវានឹងត្រូវបានគេផ្លាស់ប្ដូរ។ យ៉ាងណាក៏ដោយ ណាសារកឃើញថា វាពិតជាចាស់ហើយ ក្នុងការចូលរូមបេសកកម្មកម្មវិធី Artemis ថ្មី ដោយមានមហិច្ឆតាចង់បញ្ជូនមនុស្សទៅកាន់ទីឋានព្រះចន្ទសាជាថ្មី។ ទីភ្នាក់ងារអវកាសនេះបានទាក់ទងទៅកាន់ក្រុមហ៊ុនឯកជន ដោយសុំការផ្ដល់យោបល់លើការជំនួសដ៏សាកសម សម្រាប់យានជំនិះជាប្រវត្តិសាស្ត្រមួយនេះ។ សេចក្ដីថ្លែងការណ៍របស់អង្គការណាសាបង្ហាញថា សំណើគួរតែមានលក្ខណៈពិសេស ទទួលយកបច្ចេកវិទ្យាថ្មីៗ។ មិនបង្អង់យូរ នៅពេលព័ត៌មានអំពីរឿងនេះបានទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ពួកគេបានកែច្នៃម៉ូតប្លែកៗ សម្រាប់អង្គការណាសាផងដែរ៕ ប្រភព: RT