ពិតជាប្លែកមិនធ្លាប់ជួប! ក្រុមតារាវិទូបានបង្ហាញថា ប្រហែលជាបានរកឃើញ ភពធ្វើដំណើរគោចរជុំវិញផ្កាយចំនួនបី

បរទេស៖ នៅក្នុងប្រព័ន្ធផ្កាយដ៏ឆ្ងាយ ដែលមានចម្ងាយ១,៣០០ឆ្នាំពន្លឺពីផែនដី ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Nevada, Las Vegas (UNLV) និងក្រុមការងារប្រហែលជាបានកំណត់អត្តសញ្ញាណភពមួយ ដែលស្គាល់ថាធ្វើដំណើរជុំវិញផ្កាយចំនួន៣ដំបូងគេ។ មិនដូចប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានតែផ្កាយទោល វាត្រូវបានគេជឿថា ពាក់កណ្ដាលនៃប្រព័ន្ធផ្កាយទាំងអស់ ដូចជាប្រព័ន្ធផ្កាយ GW Ori ដែលក្រុមតារាវិទូបានអង្កេតឃើញថា វាជាបាតុភូតថ្មីដែលមានផ្កាយចំនួនពីរឬច្រើនជាងនេះ ដែលមានកម្លាំងទំនាញទាញគ្នាទៅវិញទៅមក។ ប៉ុន្តែគ្មានភពណាមួយដែលគោចរជុំវិញផ្កាយបី ដែលមានគន្លងគោចររង្វង់ចំនួនបី ធ្លាប់ត្រូវបានគេរកឃើញពីមុនមកទេ ប្រហែលជាឥឡូវត្រូវបានគេរកឃើញហើយ។
ប្រព័ន្ធផ្កាយនេះមានគន្លងរង្វង់ចំនួនបី
ប្រព័ន្ធផ្កាយនេះមានគន្លងរង្វង់ចំនួនបី
ដោយប្រើប្រាស់ការអង្កេតតាមរយៈតេឡេទស្សន៍ Atacama Large Millimeter Array (ALMA) ដ៏មានឥទ្ធិពល ក្រុមតារាវិទូ UNLV បានវិភាគរង្វង់ធូលីនៅជុំវិញផ្កាយទាំងបីនេះ ដែលមានសារៈសំខាន់ក្នុងការបង្កើតភព។ ប៉ុន្តែពួកគាត់បានរកឃើញគម្លាតយ៉ាងសំខាន់គួរឲ្យងឿងឆ្ងល់ នៅក្នុងថាសរង្វង់ចំនួនបី។ ក្រុមអ្នកស្រាវជ្រាវបានអង្កេតប្រភពដើមផ្សេងៗគ្នា រួមទាំងលទ្ធភាពដែលគម្លាតត្រូវបានបង្កើតឡើង ដោយកម្លាំងទំនាញពីផ្កាយទាំងបី។ ប៉ុន្តែបន្ទាប់ពីបង្កើតបានគំរូដ៏ធំទូលាយនៃប្រព័ន្ធផ្កាយ GW Ori ពួកគាត់បានរកឃើញថា ការពន្យល់ដែលទំនងគួរឲ្យចាប់អារម្មណ៍សម្រាប់លំហនៅក្នុងថាសរង្វង់ គឺមានវត្តមាននៃភពធំមួយឬច្រើន៕ប្រភព: SciTech Daily