ក្រុមហ៊ុនជប៉ុន បង្កើតវ៉ែនតាការពារកាំរស្មីយូវី គ្របពេញផ្ទៃមុខដូចខែល

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនឈ្មោះថា ZGHYBD បានបង្កើតនូវវ៉ែនតាការពារកាំរស្មីយូវីដ៏ថ្មីមួយ ដែលអាចគ្របពេញផ្ទៃមុខតែម្ដង ដែលមានភាពងាយស្រួល និងការពារប្រសើរជាងវ៉ែនតាធម្មតា។វ៉ែនតានេះគ្របដណ្ដប់លើផ្ទៃមុខទាំងមូលរបស់អ្នកពាក់ ដូចជាខែលការពារមុខអីចឹង ប៉ុន្ដែវាមានកញ្ចក់ប៉ូឡារីសយក្ស និងមានស៊ុមដែលរអិលនៅពីក្រោយត្រចៀក ដែលមើលទៅវាដូចជាត្រូវបានរចនាឡើងជាលក្ខណៈហ្វេសសិន ជាជាងការប្រើប្រាស់ធម្មតា។ លើសពីនេះទៀត វាក៏អាចការពារអ្នកពាក់ពីខ្យល់ ដំណក់ទឹកភ្លៀងធ្លាក់ និងធូលីដីជាដើម។ ហើយម៉្យាងទៀត គេអាចរកវាឃើញបាននៅផ្ទះរបស់តារាល្បីៗ និងមនុស្សរបស់សាធារណជន ដែលរាល់ពេលចង់ចេញក្រៅម្ដងៗ អាចជួយបិតបាំងអត្តសញ្ញាណមិនឲ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍ផងដែរ។យ៉ាងណាមិញ ចំពោះវ៉ែនតានេះ អាចរកទិញបានតាមវេបសាយមួយចំនួននៅលើបណ្ដាញអ៊ីនធើណេត ដែលមួយមានតម្លៃត្រឹមតែ២,០០០យេនប៉ុណ្ណោះ (ប្រមាណ១៨ដុល្លារអាមេរិក)៕ប្រភព: Odditycentralសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព