ស្រាបៀរ អង្គរ បានឈ្នះពានរង្វាន់មេដាយមាសជាលើកទី ៤ ពី Monde Selection

  • ពុធ ១៣ តុលា, ២០២១ ១០:០៦
ភ្នំពេញ៖ Monde Selection ជាស្ថាប័នគុណភាពអន្តរជាតិ នៅទីក្រុងព្រុចសែល បានផ្តល់ពានរង្វាន់មេដាយមាសដល់ស្រាបៀរអង្គរ បញ្ជាក់ពីគុណភាពល្អបំផុតសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ ២០១៧  ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នា ពីស្ថាប័នកំពូលមួយនេះ ដែលនេះជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។ 
ស្រាបៀរ អង្គរឈ្នះមេដាយមាសលើកទី៤
គណៈកម្មការដែលជាអ្នកជំនាញរបស់ស្ថាប័នអន្តរជាតិ Monde Selection ​បានចំណាយពេលយ៉ាងយូរក្នុងការភ្លក្ស និងត្រួតពិនិត្យវិភាគផលិតផលនីមួយៗយ៉ាងហ្មត់ចត់ ទាំងលើរសជាតិ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងការវេចខ្ចប់ និងរួមបញ្ជូលទាំង៖- ផ្នែករូបភាព៖ ពណ៌ សំណើម ភាពថ្លា ពពុះ ភាពរលោង។- ភាពទាក់ទាញ (កំណត់សម្គាល់លើក្លិន)៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិនផ្កាហប់ និងក្លិនស្រូវសាលី។​- រសជាតិ៖ ល្មម ខ្លាំង ល្វីង ផ្អែម។ - រសជាតិបន្ទាប់ពីទទួលទាន៖ រសជាតិប្រហើរ ឈ្ងុយជាប់មាត់។- អារម្មណ៍ និងរសជាតិជាប់មាត់៖ កម្រិតជាតិកាបូន ចំណុះ ជាតិហ្គេស ជាតិអាស៊ីត។- ការវេចខ្ចប់ គ្រឿងផ្សំគុណភាពខ្ពស់របស់ស្រាបៀរ អង្គរ ដែលមានដូចជាស្រូវសាលី ផ្កាហប់ និងទឹកដ៏បរិសុទ្ធ បានធ្វើឲ្យអ្នកជំនាញផ្តល់ពិន្ទុខ្ពស់បំផុត រួមទាំងផ្តល់ពានរង្វាន់មេដាយមាសជាសក្ខីភាព។លោក សោម ចន្ទណារ៉ាត់ ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ បានមានប្រសាសន៍ថា៖អ្នកនិយមពិសាស្រាបៀរអាចជឿជាក់បានថា គ្រប់តំណក់នៃស្រាបៀរ អង្គរ ពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំល្អវិសេស ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយភាពស្រស់ស្រាយ។  អំពីក្រុមហ៊ុន ខេមប៊្រូវ៖ក្រុមហ៊ុន ខេមប៊្រូវ គឺជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍  ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតតាមស្ដង់ដាអឺរ៉ុប ចាប់តាំងពីដើមទសវត្សរ៍១៩៦០។ខេមប្រ៊ូវ គឺជាក្រុមហ៊ុនសម្ព័ន្ធមួយនៃ កាស៊្បែរ គ្រុប។ លេខទំនាក់ទំនង៖  023 911 992https://www.facebook.com/AngkorBeerOfficial[email protected]http://www.angkorbeer.com.kh/Contact Us:023 911 992https://www.facebook.com/AngkorBeerOfficial[email protected]http://www.angkorbeer.com.kh/ពិសាគ្រឿងស្រវឹង សូមកុំបើកបរDon’t drink and drive.