កងពលតូចលេខ៧០​ ចាប់ផ្តើមចុះចាក់ វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋចំនួន ០៧ទីតាំង

  • ពុធ ១៣ តុលា, ២០២១ ០៨:៤៣
ភ្នំពេញ៖ នៅថ្ងៃទី១២​ ខែតុលា​ឆ្នាំ២០២១​ កងពលតូចលេខ៧០ បានចាប់ផ្តេីមចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOVAC) ដូសជំរុញ ជូនប្រជាពលរដ្ឋមានចំនួន ០៧ទីតាំង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOVAC) ដូសជំរុញ ជូនប្រជាពលរដ្ឋទាំង ០៧ទីតាំងនេះ មានដូចជា៖ខណ្ឌមានជ័យ (០៣ទីតាំង)- សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សា​ ស្ទឹងមានជ័យ)- សង្កាត់ស្ទឹងមានជ័យ២ (វត្ត​ នន្ទមុនី)- សង្កាត់ស្ទឹងមានជ័យ៣ (ឃ្លាំង ភូមិដំណាក់ធំ៣ ផ្លូវទ្រុងមាន់)ខណ្ឌពោធិ៍សែនជ័យ (០៤​ ទីតាំង)- សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា)- សង្កាត់ចោមចៅ១ (រោងចក្រ​ ម៉េងដា)-​ សង្កាត់ចោមចៅ១​ (តារាងបាល់​ ISI)- សង្កាត់ចោមចៅ៣ (ផ្សារ​ លនសុីធី)៕
រូបភាព
រូបភាព
រូបភាព