សកលវិទ្យាល័យ២នេះ នៅភ្នំពេញ ប្រកាសឲ្យបើកឡើងវិញ ជាដំណាក់កាលទី១

  • ពុធ ១៣ តុលា, ២០២១ ០៩:៤២
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី  ២៧ កញ្ញ ២០២១ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី ការដំណើរការឡើងវិញ នូវគ្រឹះស្ថានឧត្តមសិក្សា សាធារណៈនិងឯកជន ដោយក្នុងនោះ តម្រូវឲ្យសកលវិទ្យាល័យនីមួយ អនុវត្តតាមគោលការណ៍របស់ ក្រសួងអប់រំ និងក្រសួងសុខាភិបាល។ទន្ទឹមនឹងនេះ សកលវិទ្យាល័យភាគច្រើន នៅរាជធានីភ្នំពេញ បានបន្តការបង្រៀន និងរៀន តាមប្រព័ន្ធអនឡាញដូចពេលមុន យ៉ាងណាមិញ គិតមកដល់ពេលនេះ សកលវិទ្យាល័យល្បីឈ្មោះ ចំនួន២នេះ បានប្រកាសបើកដំណើរការឡើងវិញសាជាថ្មី ជាដំណាក់កាលទី១ហើយ ដែលក្នុងនោះ​មាន វិទ្យាស្ថាន វ៉ាន់ដា និង សកលវិទ្យាល័យជាតិគ្រប់គ្រង។គួរបញ្ជាក់ផងដែរថា ការប្រកាសអនុញាតិឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសិក្សាថ្នាក់មហាវិទ្យាល័យ និងសាកលវិទ្យាល័យឡើងវិញនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ ពីសម្តេចតេជោ តាមរយៈសារសំឡេងពិសេសនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ទាល់៕  បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
រូបភាព
រូបភាព