អគារចម្លែកបំផុតនៅចិន សង់៧ឆ្នាំហើយមិនទាន់រួច និងចំណាយប្រាក់ជាង២លានដុល្លារ (មានវីដេអូ)

ចិន៖ មានសំណង់អគារពិសេសមួយ នៅទីប្រជុំជនក្វាងស៊ី ប្រទេសចិន ដែលមានកម្ពស់១០ជាន់ និងជាល្បាយនៃរចនាបថស្ថាបត្យកម្មមកពីជុំវិញពិភពលោក។តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា វាមានកម្ពស់ខ្ពស់ជាងសំណង់ដទៃទៀត ប៉ុន្ដែវាក៏មិនបានធ្វើតាមរចនាប័ទ្មស្ថាបត្យកម្មជាក់លាក់ដែរ។ វាមានប៉មជាច្រើន ដែលមានរាងដូចប៉មលំហរ និងមានការបំផុតគំនិតពីប្រទេសរុស្ស៊ី ហើយកំពូលកណ្ដាលគឺជាប៉មកណ្ដឹងបែបបស្ចិមប្រទេស រួមទាំងមានប្រភពទឹករាងដូចកំសៀវទឹកតែផងដែរ។ អ្នកបង្កើតអគារនេះ គឺជាកសិករម្នាក់ក្នុងស្រុកឈ្មោះថា Li Jiguang និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចំណាយប្រាក់រាប់លាន ដូច្នេះវាអាចនឹងត្រូវបានបញ្ចប់នៃការសាងសង់។តួយ៉ាង កសិកររូបនេះ ត្រូវបានគេរាយការណ៍ថា គាត់ផ្ទាល់បានចំណាយប្រាក់១៥លានយ័ន (ប្រមាណ២.៣លានដុល្លារអាមេរិក) ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ដើម្បីសាងសង់អគារដ៏ចម្លែកបំផុត។ ហើយគាត់បានទទួលការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យអគារនេះលើកកម្ពស់ដល់វិស័យទេសចរណ៍ផងដែរ។ ចំពោះការរចនាអគារវិញ គឺជាបញ្ចេញគំនិតដោយខ្លួនឯង និងមានគម្រោងប្រែវាឲ្យក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលអាចមកលំហែកាយបាន។ យ៉ាងណាមិញ មកទល់ពេលនេះ អគារមិនទាន់សង់សម្រេចនៅឡើយទេ​ ដោយបានត្រឹមតែ៦០ភាគរយប៉ុណ្ណោះ។ ចំពោះប្រាក់នៃការចំណាយវិញ ក៏មានការខ្វះខាតដែរ ហើយគេគិតថាវានឹងចំណាយពេលច្រើនជាងការរំពឹងទុកទៅទៀត៕ប្រភព: wonderfulengineeringសូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព