លោក Newton បានចេញមុខទម្លាយពីមូលហេតុពិតមួយដែល Salah, De Bruyne និង Lukaku សម្រេចចិត្តចាកចេញពី Chelsea

បរទេស៖ លោក Eddie Newton ដែលជាអតីតគ្រូបច្ចេកទេសរបស់ក្រុម Chelsea បានបញ្ចេញទស្សនៈថា តាមពិតការចាកចេញពីក្រុម Chelsea របស់ Mohamed Salah, Kevin de Bruyne និង Romelu Lukaku មិនមែនដោយសារតែបញ្ហាសមត្ថភាពនោះទេ ប៉ុន្តែអ្វីដែលជាដើមចមពិតប្រាកដគឺដោយសារពួកគេមិនត្រូវរ៉ូវគ្នាជាមួយលោក Jose Mourinho
លោកJose Mourinho
ជាការពិតណាស់ ទាំង Salah, De Bruyne និង Lukaku ពួកគេទាំង ៣ នាក់បច្ចុប្បន្នគឺសុទ្ធសឹងជាកីឡាករដែលលេចធ្លោរនៅក្នុងវិស័យកីឡាបាល់ទាត់, ប៉ុន្តែបើយើងក្រឡេកទៅមើលអតីតកាល ពួកគេគឺមិនដូចជាពេលនេះទេ, ជារួមពួកគេបានតស៊ូយ៉ាងខ្លាំងកំលុងពេលនៅ Chelsea ដំបូងៗ ជាពិសេសពួកគេតែងតែស្ថិតនៅក្នុងកៅអីបម្រុង ដោយមិនអាចមានឱកាសបញ្ចេញសមត្ថភាពពិតរបស់ខ្លួនឡើយ។
De Bruyne, Lukaku និង Salah
លោក Mourinho បានត្រឡប់មកកាន់ទឹកដី Stamford Bridge ជាលើកទី ២ នៅឆ្នាំ ២០១៣, ក្នុងនោះលោកបានដឹកនាំរហូតដល់ឆ្នាំ ២០១៥ មុនពេលលោកត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែលោកតែងតែមានបញ្ហាជាមួយកីឡាករច្រើនពេក, យ៉ាងណាកំលុងពេលដឹកនាំលោកក៏បានជួយឱ្យក្រុម តោខៀវ ឈ្នះពាន Premier League ៣ លើកផងដែរ។
លោកEddie Newton
ថ្លែងប្រាប់គេហទំព័រ Goal លោក Newton បានមានប្រសាសន៍យ៉ាងដូច្នេះថា៖លោក Newton បានបន្ថែមទៀតថា៖