អត់មានក្លិបលេងមួយរយៈ! ក្រោយចាកចេញពី Man UTD ទីបំផុត Romero អាចរកក្លិបថ្មីលេងបានហើយ

បរទេស៖ ទីបំផុតអតីតអ្នកចាំទីរបស់ក្រុម Manchester United កីឡាករ Sergio Romero អាចរកក្លិបថ្មីលេងបានហើយ បន្ទាប់ពីគាត់បានចុះកុងត្រាជាផ្លូវការជាមួយក្រុម Venezia នៃលីគ Serie A របស់ប្រទេស អ៊ីតាលី ដោយឥតគិតថ្លៃ។
ក្រោយពេលកុងត្រារបស់ Romero បានផុតសុពលភាព, ខាង Man UTD មិនបានបន្តកុងត្រាថ្មីដើម្បីឱ្យគាត់ស្នាក់នៅទឹកដី Old Trafford ជាបន្តទៀតទេ, ហើយគាត់ក៏មិនមានក្លិបលេងដែរ ចាប់តាំងពីគាត់បានចាកចេញកាលពីខែ មិថុនា កន្លងទៅ។
កំលុងពេលស្នាក់នៅទឹកដី Old Trafford រយៈពេល ៦ រដូវកាល គឺរដូវកាលចុងក្រោយនេះហើយ ដែលអ្នកចាំទីវ័យ ៣៤ ឆ្នាំ ហាក់ធ្លាក់ទម្រង់លេង និងដុនដាបជាខ្លាំង ជារួមគាត់គាត់ស្ទើរតែមិនបានបង្ហាញខ្លួននៅលើទីលានទាល់តែសោះ, ប៉ុន្តែឥឡូវនេះ កីឡាករសញ្ជាតិ អាហ្សង់ទីន អាចត្រឡប់មករកភាពល្អប្រសើរឡើងវិញហើយ ក្រោយពេលគាត់បានផ្លាស់មកចូលរួមជាមួយក្រុម Venezia យោងតាមការប្រកាសជាផ្លូវការរបស់ក្លិបបានឱ្យដឹងថា៖