ផ្ទះរបស់បុរសបូសនីរូបនេះ អាចបង្វិលជុំវិញបាន (មានវីដេអូ)

បូសនី៖ បុរសម្នាក់មានឈ្មោះថា Vojin Kusic អាយុ៧២ឆ្នាំ បានសាងសង់ផ្ទះមួយខ្នង ដែលអាចបង្វិលមើលទេសភាពជុំវិញផ្ទះ និងគយគន់ព្រះអាទិត្យ ដើម្បីជាការផ្គាប់ចិត្តប្រពន្ធរបស់គាត់។ ហើយផ្ទះនេះ មានទីតាំងស្ថិតនៅទីប្រជុំជន Srbac ដែលជាតំបន់តូចមួយភាគខាងជើងនៃប្រទេសបូសនី។យោងតាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា បុរសជាប្ដី ត្រូវបានបំផុសគំនិតឡើងដោយអ្នកច្នៃប្រឌិតជនជាតិអាមេរិកចំនួនពីររូប ហើយគាត់ក៏សាងសង់ផ្ទះនេះដោយខ្លួនឯង ទាំងដែល​មិនមានការបណ្ដុះបណ្ដាលខាងផ្នែកស្ថាបត្យកម្ម ឬវិស្វកម្មផ្លូវការពីមុនឡើយ។ តួយ៉ាង គាត់បានធ្វើឲ្យផ្ទះអាចបង្វិល ដោយប្រើម៉ូទ័រអេឡិចត្រិច និងកង់របស់រថយន្ដយោធាចាស់ៗ ហើយវាអាចវិលជុំវិញក្នុងល្បឿនលឿនបំផុតរយៈពេលត្រឹមតែ២២វិនាទីប៉ុណ្ណោះ និងយឺតប៉ផុតនារយៈពេល២៤ម៉ោងឯណោះ។យ៉ាងណាមិញ កាលដែលផ្ទះអាចបង្វិលបាននេះ ពិតជាមានភាពងាយស្រួលសម្រាប់ស្ត្រីជាប្រពន្ធយ៉ាងខ្លាំង ដែលអ្នកស្រីអាចបង្វិលទិសដៅបន្ទប់គេងទៅកាន់ទិសណាក៏បានតាមដែលចិត្តចង់ផងដែរ៕ប្រភព: Daily Mailសូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព