អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញវិធានការរដ្ឋបាលជាថ្មី ក្រោយ​កើនឡើងករណីឆ្លងកូវីដ១៩

  • ពុធ ១៣ តុលា, ២០២១ ១១:១៧
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេច ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាលនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានរយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។អំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លិបហាត់ប្រាណ និងមណ្ឌលកីឡា។ បន្ថែមពីនេះ ការជួបជុំ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីមួយចំនួនដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង