ជាអ្វីទៅ? ក្រោយស៊ុតបានបីគ្រាប់ម្នាក់ឯងយប់មិញ ធ្វើឲ្យ Ronaldo បំបែកកំណត់ត្រាថ្មីមួយទៀតហើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Cristiano Ronaldo បានបំបែកនូវកំណត់ត្រាថ្មីទៀតហើយក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិលុចសំបួរ កាលពីយប់មិញ។
កីឡាករCristiano Ronaldo
ជាការពិតណាស់ ក្នុងការប្រកួតជម្រុះ World Cup កាលពីយប់មិញនេះ គឺ Ronaldo បង្ហាញទម្រង់លេងល្អឥតខ្ចោះ ដោយរូបគេបានរួមចំណែកស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯង ជួយព័រទុយហ្កាល់ បំបាក់ លុចសំបួរ ក្នុងលទ្ធផល ៥ទល់នឹង០ ដែលនេះជាគ្រាប់ទី១១៥របស់គេឲ្យក្រុមជម្រើសជាតិ។
កីឡាករ Cristiano Ronaldo
អ្វីដែលអស្ចារ្យបំផុតនោះ គឺ បីគ្រាប់កាលពីយប់មិញបានធ្វើឲ្យ Ronaldo ក្លាយទៅជាកីឡាករដែលរកបាន Hat-Trick ច្រើនជាងគេ (១០ដង) ក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបុរសផងដែរ៕
ក្រុមទាំង១០ដែល Cristiano Ronaldo ធ្លាប់ស៊ុតបាន Hat-Trick