អីយ៉ាស់! Barca ចូលខ្លួនប្រជែងជាមួយ Man UTD ចុះកុងត្រាយកតារាឆ្នើមម្នាក់នេះ ពីទឹកដីអ៊ីតាលីដែរ

អឺរ៉ុប៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការប្រជែងយកខ្សែបម្រើ Franck Kessie ពីក្លិប AC Milan ។
Kessie
កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបគីឡូធ្ងន់នៅ Premier League គឺ Manchester United នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខណៈរូបគេពុំទាន់ជិតឈានដល់ ការបន្ដកុងត្រាថ្មីនៅទឹកដី San Siro ឡើយ។
Kessie
យោងតាមសារព័ត៌មាន ​Mundo Deportivo បានឲ្យដឹងថា ក្លិប Barcelona បានដាក់គោលដៅលើ Kessie ដោយរំពឹងចុះហត្ថលេខាយករូបគេ ដោយឥតមានតម្លៃខ្លួននៅពេលផុតកុងត្រា។ទន្ទឹមនឹងនេះ Kessie ក៏អាចចុះកុងត្រាទុកជាមុន ជាមួយក្លិបក្រៅស្រុកនានាផងដែរ ចាប់ពីខែមករា តទៅ ពីព្រោះតែកុងត្រានឹងផុតកំណត់ នៅពេលចប់រដូវកាល ឆ្នាំ២០២២៕