ដល់ថ្នាក់ហ្នឹង! ជំនួប អង់គ្លេស ប៉ះ ហុងគ្រីយប់មិញ, ក្រុមអ្នកគាំទ្របានប៉ះគ្នាមួយប្រ៉ាវជាមួយក្រុមប៉ូលីស

បរទេស៖ នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិ អង់គ្លេស ទល់នឹងក្រុម ហុងគ្រី នៃការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup បានមានរឿងចម្រូងចម្រាស់មួយចំនួនកំលុងពេលប្រកួត, ដោយហ្វូងអ្នកគាំទ្ររបស់ក្រុម ហុងគ្រី បានប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលីសនៅក្នុងកីឡដ្ឋាន Wembley រហូតដល់មានការវាយតប់គ្នាទៀតផង។
ទិដ្ឋភាពប៉ះទង្គិចគ្នា
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក្រុមទាំង ២ បានទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១, ប៉ុន្តែក្រោយពេលការប្រកួតចាប់ផ្តើមបានបន្តិច អ្វីៗហាក់ដំណើរការមិនសូវល្អឡើយ ហើយវាក៏បានធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រកួតផងដែរ, អ្នកគាំទ្រក៏បានចាប់ផ្តើមវាយគ្នាជាមួយក្រុមប៉ូលីស, ហើយគេឃើញមានអ្នកគាំទ្រពីជ្រុងម្ខាងទៀតបានយកដប និងរបស់របរផ្សេងៗគប់ទៅលើប៉ូលីសទៀតផង។
ទិដ្ឋភាពប៉ះទង្គិចគ្នា
តាមរយៈការប្រទូសសារ៉ាយនោះ ត្រូវបានគេស្គាល់ថាគឺអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិ ហុងគ្រី ដោយពួកគេបានពាក់អាវឈុតពណ៌ខ្មៅ ដែលតំណាងឱ្យក្រុមអ៊ុលត្រាមានឈ្មោះថា Carpathian Brigade, ហើយតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ដើមចមនៃជម្លោះនេះ គឺបណ្តាលមកពីការប្រកាន់ពូជសាសន៍៕
ទិដ្ឋភាពប៉ះទង្គិចគ្នា
ទិដ្ឋភាពប៉ះទង្គិចគ្នា
ទិដ្ឋភាពប៉ះទង្គិចគ្នា