អីយ៉ាស់! Newcastle កំពុងតែសម្លឹងឃើញកីឡាកររបស់ Barca ម្នាក់ទៀតហើយ

អឺរ៉ុប៖ ក្លិប Newcastle ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើខ្សែការពារ Clement Lenglet របស់ FC Barcelona
កីឡាករ Clement Lenglet
ជាការពិតណាស់ បន្ទាប់ពីផ្លាស់ម្ចាស់ថ្មីដែលជាសេដ្ឋីអារ៉ាប់មកកាន់កាប់ Newcastle ចាប់ផ្តើមមានទំនាក់ទំនងជាក្លិបធំៗផងដែរក្នុងទ្វីបអឺរ៉ុប ដើម្បីដោះដូរកីឡាករ។ 
លោក Mohamed Bin Salman
បើយោងទៅតាមសារកាសែត Sport របស់អេស្ប៉ាញបានចុះផ្សាយឲ្យដឹងថា Lenglet កំពុងតែស្ថិតនៅក្រោមក្រសែភ្នែករបស់ Newcastle បន្ទាប់ពីរូបគេចាប់ផ្តើមលែងសូវមានតួនាទីក្នុងក្លិបក្រោមការដឹកនាំរបស់លោក Koeman។ លើសពីនេះទៅទៀត របាយការណ៍បានបញ្ចាក់ទៀតផងដែរថា Lenglet គឺអាចនឹងមកចូលរួមជាមួយ Newcastle នៅខែមករា ខាងមុខនេះហើយ។