ពូដូក៏មានឈ្មោះដែរ! កាសែត L’Equipe ដ៏ល្បីរបស់បារាំង ព្យាការណ៍ថា ៥ រូបនេះគឺមានភាគរយខ្ពស់ឈ្នះពាន Ballon d’Or

បរទេស៖ តារាឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Lionel Messi និងវីរៈបុរសរបស់ក្រុម Manchester United កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះនៅក្នុងបញ្ជីឈ្មោះនៃការព្យាការណ៍កីឡាករ ៥ រូបដែលមានលទ្ធភាពខ្ពស់ជាងគេក្នុងការឈ្នះពាន Ballon d’Or នៅរដូវកាលនេះរបស់ការសែត L’Equipe
Messi និង Ronaldo
ជាការពិតណាស់ សមាគមន៍បាល់ទាត់របស់ប្រទេស បារាំង បានរំសាយពានរង្វាន់ឯកត្តជនដ៏ធំមួយនេះចោលកាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែមានការរីករាលដាលខ្លាំងនៃជម្ងឺវីរុសកូវីដ-១៩, ខណៈពេលនោះ Robert Lewandowski ត្រូវបានគេដឹងថាជាកីឡាករម្នាក់ដែលស័ក្តិសមបំផុតនឹងឈ្នះពានរង្វាន់មួយនេះ។
Lewandowski
ថ្មីៗនេះ អ្នករៀបចំកម្មវិធីបានទម្លាក់ឈ្មោះបេក្ខភាពកីឡាករ ៣០ នាក់ចុងក្រោយសម្រាប់ការប្រជែងពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ២០២១, ក្នុងនោះក៏មានឈ្មោះកីឡាករលំដាប់កំពូលៗដូចជា Messi, Ronaldo និង Neymar ផងដែរ។ ប៉ុន្តែបើតាមការព្យាការណ៍កីឡាករ ៥ រូបចុងក្រោយរបស់ការសែត L’Equipe គឺមិនមានឈ្មោះរបស់ Neymar នោះទេ។
Neymar
គួរបញ្ជាក់ថា បេក្ខភាពទាំង ៥ រូបដែល L’Equipe ជ្រើសរើសជាកីឡាករដែលមានលទ្ធភាពឈ្នះពាន Ballon d’Or ខ្ពស់ជាងគេ ក្នុងនោះមាន Messi, Ronaldo, Lewandowski, Karim Benzema និង Jorgino
ការព្យាករណ៍របស់កាសែតL’Equipe