​ប្រទេស​ពីរនេះ​ក្នុងតំបន់អាស៊ាន នឹងទទួលបាន​វ៉ាក់សាំង AstraZeneca សរុបជាង១​លានដូស ពីកូរ៉េខាងត្បូង

  • ពុធ ១៣ តុលា, ២០២១ ១៥:៥០
សេអ៊ូល៖ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩ AstraZeneca ចំនួន ១,១លានដូសដល់ប្រទេសវៀតណាម និងចំនួន ៤៧០,០០០ ដូសដល់ប្រទេសថៃ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។
បុគ្គលិកពេទ្យតាមដាន​អាការៈអ្ចកដែលទើបចាក់វ៉ាក់សាំងការពារជំងឺកូវីដ
ទីភ្នាក់ងារ KDCA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ កើតមានឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូង សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ជូនដល់ជិត៨០ភាគរយ នៃប្រជាជនកូរ៉េខាងត្បូងទាំង ៥២លាននាក់។គួរឱ្យដឹងដែរថា ប្រទេសថៃមានចំនួនអ្នកស្លាប់ឆ្លងកូវីដ១៩សរុប ១,៧៤០,៤២៨នាក់​ និងស្លាប់ ១៧,៩១៧នាក់។ ចំណែកប្រទេសវៀតណាម មានអ្នកឆ្លងសរុប ៨៤៦,២៣០នាក់ ខណៈមានអ្នកស្លាប់សរុប ២០,៧៦៣នាក់៕
វ៉ាក់សាំងAstraZeneca