សង្ហាម្លឹងៗ រឿងអី សង្សារមិនច្រើន? Chris Evans ធ្លាប់មានមិត្តស្រី មិនតិចជាង​១០នាក់

បរទេស៖ ​អ្នកតាមដាន តារាបរទេសក្នុងវិស័យហូលីវូដ ប្រាកដជាជ្រាបច្បាស់ នៃរឿងរ៉ាវកំពុងក្តៅគគុក​ ក្រោមរូបភាពស្រពិចស្រពិល ដែលព័ត៌មានជាច្រើនបានចុះផ្សាយ នៃទំនាក់ទំនងយ៉ាងសម្ងាត់របស់ តារាសម្តែងប្រុសសង្ហា Chris Evans និងតារាស្រី Selena Gomez។យ៉ាងណាមិញ ជីវិតឯកជន របស់តារាសម្តែងសាច់ដុំឃើញហើយក្តៅខ្លួនរូបនេះ បានធ្វើឲ្យហ្វេនៗ នារី មានកូនលួចច្រណែន នឹងតារាស្រី Selena នៃពាក្យចចាមអារ៉ាម ហេតុដុច្នេះ បានធ្វើឲ្យមហាជន កាន់តែចង់ដឹង​ ចង់ឬ លើរឿងជីវិតឯកជនរបស់ពួកគេ ថាទំនាក់ទំនងយ៉ាងពិតប្រាកដ ថាអ្នកទាំងពីរពិតជាណាត់ជួបគ្នាឬយ៉ាងណា?ទោះជាយ៉ាងណាក៏ដោយ នេះ​មិនមែនលើកទីមួយនោះទេ ដែលតួអង្គ Captain America ធ្លាប់ណាត់ជួបគ្នាហើយ បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាប្រទាក់ក្រឡាលេងល្បែងស្នេហ៍ ជាមួយសម្រស់ហូលីវូដជាច្រើនដទៃទៀតផងដែរ។យ៉ាងណាមិញ យោងតាមប្រភពមួយ បានគាស់កកាយខ្ទេចគ្មានសល់ អមដោយបែកធ្លាយរូបថតរវាង លោកបងខ្នាតអាមេរិករូបនេះ និងសង្សារចាស់ ជាច្រើននាក់ ក្នុងកាយវិការស្និទ្ធស្នាល មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ទំនង មនុស្សភាគច្រើន ដែលជាអ្នកគាំទ្រប្រហែលជាមិនធ្លាប់ដឹង ពីតារាប្រុសរូបនេះ។  ប្រភព៖ https://ngoisao.net/សូមទស្សនារូបភាពខាងក្រោម៖១. Jessica Bielមានមនុស្សតិចណាស់ដែលចងចាំស្នេហាដ៏ស្រស់ស្អាតរបស់ Chris Evans ជាមួយ Jessica Biel នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។ មុនពេលក្លាយជាភរិយារបស់តារាចម្រៀង Justin Timberlake តារាសម្តែងក្នុងរឿង «Seventh Heaven» បានណាត់ជួបគ្នា ៥ ឆ្នាំជាមួយ Chris Evans ។ អ្នកទាំងពីរបានសម្តែងក្នុងខ្សែភាពយន្តពីររឿងគឺ «Cellular» និង «London» ។ Jessica ធ្លាប់និយាយថា Chris គឺជាបុរសដែលមានភាពរ៉ូមែនទិកខ្លាំង។ ពួកគេបាននិយាយអំពីការរៀបការនិងការមានកូន។ ទោះយ៉ាងណានៅឆ្នាំ ២០០៦ គូស្នេហ៍តារាបានបែកបាក់គ្នា។
Chris EvansជាមួយJessica Biel
២. Emmy Rossumនៅឆ្នាំ ២០០៧ តារាសម្តែងប្រុសរាងកាយស៊ិចស៊ីរូបនេះ ត្រូវបានគេរកប្រទះឃើញ ថើបគ្នាយ៉ាងរោលរាល ជាមួយតារាសម្តែងស្រី Emmy Rossum នៅបារមួយកន្លែង។ ទោះយ៉ាងណាអ្នកទាំងពីរអះអាងថាពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ។
Chris Evans ជាមួយEmmy Rossum
៣. Christina Ricciនៅខែឧសភាឆ្នាំ ២០០៧ Chris បានយកដៃត្រកង បណ្តើរ Christina ដើម្បីចាកចេញពីកម្មវិធី MET Gala។ តារាទាំងពីរមិនខ្លាចក្នុងការទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែម របស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះទេ។ ប៉ុន្តែទោះជាយ៉ាង គ្មានព័ត៌មានណាមួយ បញ្ជាក់ ពីទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។
Chris Evans ជាមួយChristina
៤. Kristin Cavallari តារាសម្តែង Chris Evans ត្រូវបានគេដឹងថាមានពាក្យចចាមអារ៉ាម ស្នេហាជាមួយតារាទូរទស្សន៍ Kristin Cavallari ក្នុងឆ្នាំ ២០០៨ ។ ទោះបីជាមានភាពស្និទ្ធស្នាលក៏ដោយក៏ Kristin បានឆ្លើយថានាងគ្រាន់តែជាមិត្តល្អបំផុតរបស់ Chris តែប៉ុណ្ណោះ។
Chris Evans ជាមួយ Kristin
៥. Amy Smartនៅខែសីហាឆ្នាំ ២០១០ អ្នកថតរូបបាន ប្រទះឃើញ Chris Evans  ចាកចេញពីក្លឹបរាត្រីទីក្រុងឡុងដ៍ជាមួយតារាសម្តែង Amy Smart ។ ទោះយ៉ាងណាបន្ទាប់ពីនោះតារាទាំងពីរបានរក្សាទំនាក់ទំនងរបស់ពួកគេជាលក្ខណៈឯកជន​ដោយគ្មានអ្នកណាដឹង ថាពួកគេ រាប់អានជាមិត្តភក្តិ ក៏ក្នុងន័យស្នេហា។
Amy Smart ជាមួយChris Evans
៦. Dianna Agronតារាសម្តែងរឿង «Glee» ឈ្មោះ Dianna Agron និង តារាសម្តែង Captain America រូបនេះ បានណាត់ជួបគ្នាយ៉ាងខ្លីនៅដើមឆ្នាំ ២០១១។ ប្រភពបានបង្ហើបប្រាប់ Us Weekly ថាអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ថែមទាំងបណ្តើរគ្នា ក្នុងពិធីជប់លៀងកម្មវិធី អូស្ការនៅខែកុម្ភៈ ឆ្នាំដដែលផងដែរ។
Diannaជាមួយ Chris Evans
៧. Ashley Greeneតួអង្គ «Twilight» នាង Ashley Greene ត្រូវបានគេ ឃើញចំណាយពេលយ៉ាងសប្បាយរីករាយជាមួយតារាប្រុសរូបនេះ នៅក្លឹបរាត្រីហូលីវូដក្នុងខែមីនាឆ្នាំ ២០១១ ។ សារព័ត៌មានបានដកស្រង់ប្រភពមួយដែលអះអាងថាគូស្នេហ៍តារាមើលទៅស្រលាញ់គ្នាខ្លាំងណាស់។ នៅពេលនោះ Ashley ទើបតែបែកបាក់ជាមួយតារាចម្រៀង Joe Jonas ដែលត្រូវបានឲ្យដឹង Chris Evans គឺជាអ្នកស្អំបេះដូងឲ្យតារាស្រីរូបនេះ ។
Ashley Greene
៨. Sandra Bullockមានពេលម្តង Chris Evans ត្រូវបានគេឃើញញ៉ាំអាហារពេលល្ងាចជាមួយតារាសម្តែងស្រី Sandra Bullock ច្រើនដងនៅដើមឆ្នាំ ២០១៤ ។ Chris បានសារភាពថា Sandra គឺជានារីក្នុងសុបិនតាំងពីគាត់នៅក្មេង។ ទោះយ៉ាងណាពួកគេទាំងពីរនាក់បានបដិសេធការណាត់ជួប។ ប្រភពនៅពេលនោះបាននិយាយថាគូស្នេហ៍តារាមួយគូនេះគ្រាន់តែចូលចិត្តគ្នាបែបធម្មតាប៉ុណ្ណោះ ប៉ុន្តែមិនបានស៊ីជម្រៅជាងនេះនោះទេ។
Chris Evans ជាមួយSandra Bullock
៩. Lily Collinsមួយឆ្នាំក្រោយមកតារាសម្តែង «Avengers» រូបនេះ បានធ្វើការណាត់ជួបរយៈពេលខ្លី ជាមួយតារាសម្តែងស្រីរឿង «Emily in Paris» នាង Lily Collins
Chris Evans ជាមួយLily Collins
១០. Minka Kellyនៅខែកញ្ញាឆ្នាំ ២០១៥ Chris Evans និងតារាសម្តែងស្រី Minka Kelly ត្រូវបានគេឃើញកំពុងកាន់ដៃគ្នានៅថ្ងៃបុណ្យឈប់។ យ៉ាងណាមិញ ពួកគេ ពួកគេបានណាត់ជួបគ្នា ជាច្រើនដងរួចមក ហើយនៅឆ្នាំ ២០០៧ ឆ្នាំ ២០១២ និង ឆ្នាំ ២០១៣ ។
Chris Evans ជាមួយ Minka Kelly
១១. Jenny Slate ខណៈពេលកំពុងថតរឿង «Gifted» នៅឆ្នាំ ២០១៦ Chris Evans បានលង់ស្នេហ៍ជាមួយតារាសម្តែង Jenny Slate ។ ទោះជាយ៉ាងណា អ្នកទាំងពីរបានបែកគ្នា បន្ទាប់ពីនៅជាមួយគ្នាជិតមួយឆ្នាំ ដោយសារតែរវល់នឹងការងាររៀងៗខ្លួន។ បន្ទាប់មកគូស្នេហ៍តារាមួយគូនេះ បានជួបជុំគ្នានៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយបានណាត់ជួបគ្នារយៈពេល ៥ ខែបន្តទៀត។
Jenny Slateជាមួយ Chris Evans
១២. Selena Gomezនៅសប្តាហ៍នេះ បុរសសាច់ដុំស្រស់សង្ហារូបនេះ មានពាក្យចចាមអារ៉ាម ថាមានស្នេហាជាមួយ Selena Gomez បានកើតឡើងនៅពេលដែល Chris ចុច follow Selena នៅលើ Instagram នៅចុងខែកញ្ញា។តួយ៉ាង មុននោះ ក៏ប្រទះឃើញអ្នកទាំងពីរ ចេញពីភោជនីយដ្ឋាន តែមួយកន្លែងថែមទៀតផង។ បច្ចុប្បន្នទោះបីជាមិនមានភស្តុតាងពិតប្រាកដនៃទំនាក់ទំនងរបស់ Chris និង Selena ក៏ដោយក៏អ្នកគាំទ្រទាំងពីរនៅតែមានភាពរីករាយ «រុញទូកបណ្តោយទឹក» សម្រាប់គូស្នេហ៍ដ៏ស្រស់ស្អាតនេះមួយគូនេះដូច្នេះដែរ។
Selena ជាមួយ Chris Evans