បង្ហាញ Iphone ១៣ថ្មីភ្លែត Jisoo ទទួលបានការរិះគន់ភ្លាម

កូរ៉េខាងត្បូង ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមណាត់ជួបគ្នាមក Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាគោលដៅរបស់អ្នកនិយមលេងអ៊ីធើណែតកូរ៉េ ហើយក្រោយមកបន្ទាប់ពីនាងបានបង្ហាញទូរស័ព្ទ iPhone ថ្មីរបស់នាង នៅលើបណ្តាញសហគមន៍អ៊ីនធើណែត ក៏ស្រាប់តែទទួលបានការរិះគន់ព្យាបាទភ្លាមៗផងដែរ។នៅថ្ងៃទី ១១ ខែតុលា នៅលើគណនី Instagram របស់ Jisoo នាងបានបង្ហោះរូបភាពរបស់នាងមួយសន្លឹក ដោយដៃបានកាន់ទូរស័ព្ទម៉ាក់ iPhone 13 សេរីថ្មីរបស់នាង ភ្ជាប់ជាមួយនឹងចំណងជើងថា “ទូរស័ព្ទថ្មី ស្រោម Cute” ហើយភ្លាមៗនៅពេលដែលរូបថតត្រូវបានបង្ហោះ BLINKs បានបញ្ចេញមតិល្អៗជាច្រើន ដោយអ្នកខ្លះនិយាយថា នាងសមនឹងផ្តល់រង្វាន់មួយនេះសម្រាប់ខ្លួនឯង។ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធើណែតខ្លះ មិនសប្បាយចិត្តនោះទេ និងបានបង្ហោះសារព្យាបាទ នៅលើសហគមន៍អនឡាញផ្សេងៗ ដោយមានចំណងជើងថា “អត់ចិត្ត គ្មានមេត្តា បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់” ជាពិសេសអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែតបានសង្កត់ធ្ងន់ថា សមាជិក BLACKPINK ដែលជាអតីតម៉ូដែលទូរស័ព្ទ Galaxy A80 BLACKPINK កំពុងប្រើទូរស័ព្ទ iPhone ទៅវិញ ព្រមទាំងលើកហេតុផលមិនសមស្របជាច្រើនទៀត។ក្រោយមក ក្រុម BLINKs ក៏បានធ្វើការឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះ ដែលមានគំនិតអាក្រក់ព្រមទាំងបានពន្យល់ថា Jisoo និងសមាជិកដទៃទៀតឥឡូវនេះ ពិតជាមានសេរីភាពក្នុងការប្រើប្រាស់ទូរស័ព្ទម៉ាកអ្វីក៏បាន ទៅតាមដែលពួកគេចង់បន្ទាប់ពីកិច្ចសន្យាបានផុតកំណត់ជាមួយ Samsung Electronicsសូមទស្សនារូបភាពខាងក្រោម ៖
Jisoo
Jisoo
Jisoo
Jisoo និងទូរស័ព្ទ iphone ថ្មីរបស់នាង
ប្រភព : Kpopstarz