មានការលើកឡើងថា គួរតែឈប់ប្រៀបធៀប aespa និង BLACKPINK!

កូរ៉េខាងត្បូង ៖ នៅលើវេទិកាសហគមន៍តាមអ៊ីនធើណែត អ្នកលេងបណ្ដាញសង្គមម្នាក់បានបង្ហោះថាក្រុមនារីពិសេស ២ ក្រុម ដែលត្រូវបានមហាជនមួយចំនួនមិនពេញចិត្តចំពោះការបង្ហោះលើគេហទំព័រនោះ។គួរបញ្ជាក់ផងដែរថា អ្នកបង្ហោះម្នាក់នោះបានសរសេរថា មូលហេតុគឺដោយសារតែការប្រកួតប្រជែងគ្នារបស់ពួកគេជាពិសេសក្នុងចំណោមអ្នកគាំទ្រដែលតែងតែស្តីបន្ទោស ចំពោះការចម្លង ឬការប្រៀបធៀបរវាង aespa និង BLACKPINK មានទាំងនិយាយថា Jennie និង Karina អ្នកណាល្អជាង? និងអ្វីៗជាច្រើនទៀត។
BLACKPINK 
ទោះជាយ៉ាងណាអ្វីៗដែលបានលើកឡើងទាំងនោះ គឺជាហេតុផលគ្មានប្រយោជន៍ទេពីព្រោះក្រុមទាំងពីរកំពុងធ្វើបានយ៉ាងល្អនៅក្នុងឧស្សាហកម្មនេះ ដោយអ្នកនិយមលេងបណ្ដាញសង្គមនាំគ្នាចូលមកចែករំលែកថា​ ៖ការប្រៀបធៀបនេះវាកើតបានរាល់ពេល ... lol ការពិតគឺ BLACKPINK គឺស្ថិតនៅលំដាប់កំពូលរួចទៅហើយ ក្នុងនាមជាក្រុមនារីដែលមានប្រជាប្រិយបំផុត។ ពួកគេកំពុងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងនាមជាឯកអគ្គរដ្ឋទូត។ ប្រជាប្រិយភាពរបស់ aespa ពិតជាល្អនាពេលឥឡូវនេះព្រោះពួកគេកំពុងដណ្តើមតារាងតន្ត្រី ហើយឈ្នះលេខ១ ពួកគេពិតជាកើនឡើងក្នុងនាមជាក្រុមស្រីថ្មី។
aespa
លើសពីនេះក៏មានការយល់ឃើញថា ៖គ្មានហេតុផលអ្វីដែលអ្នកគាំទ្រក្រុមទាំងពីរ ខឹង ឬប្រកាន់គ្នានោះទេ។ អាចថា មានអ្នកមិនពេញចិត្តដែលក្រុមទាំងពីរធ្វើបានល្អ ឬមានចេតនាប្រាប់អ្នកគាំទ្រក្រុមមិនត្រូវគ្នា។ អ្នកគួរតែឈប់ប្រៀបធៀបគ្នាទៅ។ ពួកគេគ្រាន់តែមានសត្រូវច្រើនពីព្រោះពួកគេមានប្រជាប្រិយភាពខ្លាំង។
BLACKPINK 
តើប្រិយមិត្តយល់យ៉ាងណាដែរ?ប្រភព ៖ Allkpop