រូបថ្មីរបស់ Jungyeon កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើល និងទទួលបានការយល់ចិត្តពីមហាជន!

កូរ៉េខាងត្បូង ៖ ការបង្ហាញខ្លួនចុងក្រោយរបស់ Jungyeon កំពុងតែទទួលបានការទាក់ទាញ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធើណែត បន្ទាប់ពីមានអ្នកប្រើបណ្ដាញសង្គមម្នាក់ បានចែករំលែករូបថតថ្មីៗរបស់សមាជិកក្រុម TWICE រូប​នេះ។ក្នុងរូបភាពថ្មីនេះរបស់ Jungyeon បង្ហាញពីការផ្លាស់ប្តូររូបរាងយ៉ាងខ្លាំង ស្របនឹងការឡើងទម្ងន់ភ្លាមៗរបស់នាងបានប្រែប្រួលបន្តបន្ទាប់ អាចដោយសារតែការសម្រាកព្យាបាលក្រោយមានបញ្ហាថប់អារម្មណ៍ ជាហេតុបណ្ដាលឲ្យអ្នកគាំទ្រមានការព្រួយបារម្ភផងដែរ។ចំពោះរូបដែលត្រូវបានចែកចាយពីការឡើងទម្ងន់របស់ Jungyeon មហាជនពិតជាមានការភ្ញាក់ផ្អើលមិនតិចទេ ដោយពួកគេថែមទាំងបង្ហាញការយល់ចិត្ត ចំពោះរូបនាងដូចខាងក្រោម ៖ដោយសារតែ Jungyeon មានបញ្ហាសុខភាព ហើយសម្រាកច្រើនដោយសារបញ្ហាថប់បារម្ភ។ សូមទុកឲ្យនាងនៅម្នាក់ឯង។ នៅពេលអ្នកចាប់ផ្តើមប្រើថ្នាំតាមវេជ្ជបញ្ជាសម្រាប់បញ្ហាផ្លូវចិត្តអ្នកនឹងឡើងទម្ងន់ប្រហែល ១០ គីឡូក្រាមក្នុងមួយខែនេះគឺជារឿងធម្មតា។ អីយ៉ា! ភ្នែក ច្រមុះ និងបបូរមាត់នាងស្អាតណាស់។ សូមកុំវាយតម្លៃនឹងរូបរាងខាងក្រៅ។ Hmm…​​អ្នកត្រូវតែសម្រាកសិនបើអ្នកមិនស្រួលខ្លួន សូមកុំគិតពីទម្ងន់។ តើអ្នកមិនគិតថា Jungyeon នឹងមានភាពតានតឹងបំផុតក្នុងចំណោមស្ថានភាពទាំងអស់នេះទេ? ទម្រង់មុខរបស់នាងនៅដដែល។ ខ្ញុំគិតថាអ្នកចាប់ផ្តើមមានជំងឺធ្លាក់ទឹកចិត្តអំពីការឡើងទម្ងន់របស់អ្នក។ នាងមានសាច់ឈាមគួរឲ្យក្នាញ់។ សម្រាប់ខ្ញុំ គឺខ្ញុំគ្រាន់តែចង់ឲ្យនាងសប្បាយចិត្ត និងរីករាយនៅពេលនេះ៕សូមទស្សនារូបភាពខាងក្រោម ៖
Jungyeon
Jungyeon
Jungyeon
Jungyeon
ប្រភព ៖ Allkpop