លោក Koeman សរសើរកីឡាកររូបនេះពេញៗមាត់ ក្រោយជ័យជម្នះលើ Valencia

អេស្ប៉ាញ៖ អ្នកចាត់ការក្រុម Barcelona លោក Ronald Koeman សប្បាយចិត្ដខ្លាំងជាមួយនឹងទម្រង់លេងរបស់ Philippe Coutinho ខណៈកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ថែមទាំងរកបានមួយគ្រាប់ផងដែរ ក្នុងជ័យជម្នះ ៣ ទល់នឹង ០ លើក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យ។
Coutinho
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចលនារបស់ Coutinho ដែលបានជួយឲ្យក្រុម Barcelona អាចគ្រប់គ្រងលើការប្រកួត។ លោកក៏រីករាយផងដែរ ដែលឃើញកីឡាករវ័យ២៩ឆ្នាំរូបនេះ មានភាពប្រសើរឡើងវិញនូវកាយសម្បទាមាំមួន។
Coutinho និងលោក Koeman
លោក Koeman បាននិយាយនៅក្រោយចប់ការប្រកួតថា៖វាល្អនៅពេលគាត់បានចូលលេង គាត់ពិតជាល្អ។ តាមរយៈការបម្លាស់ទី និងចលនារស់រើករបស់គាត់ យើងអាចគ្រប់គ្រងការប្រកួតបានល្អជាង។ គាត់ដឹងពីរបៀបរកគ្រាប់បាល់។ គាត់បានបោះជំហានដ៏សំខាន់មួយ ពីព្រោះខ្ញុំតែងតែជឿជាក់លើគាត់។ ចំពោះកាយសម្បទាររបស់គាត់ កាន់តែប្រសើរឡើងៗហើយ៕
Coutinho