លេងមែនទែនហើយ! អ្នកគាំទ្របិសាចក្រហមគ្រោងធ្វើបាតុ.កម្មមួយយ៉ាងធំដើម្បីតវ៉ាទាក់ទងនឹងរឿង...

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់នឹងហ្វូងអ្នកគាំទ្របន្ទាប់ពីលេចឮព័ត៌មានថាពួកគេបានបបួលគ្នារៀបគម្រោងធ្វើបាតុកម្មក្នុងការប្រកួតទល់នឹងLiverpool នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
រូបភាពតំណាង
កាលពីខែឧសភាកន្លងទៅ ពេល Manchester United ប្រកាសចូលរួមក្នុងការប្រកួត European Super League គឺ អ្នកគាំទ្របិសាចក្រហមបានធ្វើការតវ៉ាបាតុកម្មចូលដល់ក្នុងកីឡដ្ឋាន Old Trafford ម្ដងរួចមកហើយដោយពួកគេធ្លាប់ទាមទារឲ្យ ត្រកូល The Glazers លក់ក្លិបនេះទៅឲ្យអ្នកផ្សេង ដែលធ្វើឲ្យការប្រកួតចាំបាច់ត្រូវផ្អាក។
រូបភាពតំណាង
រូបភាពតំណាង
យ៉ាងណាមិញ លើកនេះអ្នកគាំទ្របិសាចក្រហមអាចនឹងបាតុកម្មទាមទារឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer ចុះចេញពីតំណែងម្ដង។
លោកគ្រូបង្វឹក Ole Gunnar Solskjaer
យោងតាមសារព័ត៌មាន The Daily Star គឺ ក្រុមអាជ្ញាកណ្ដាលបានទាក់ទងទៅ ស្ថាប័នប៉ូលិសនៅក្រុងមេនឆេសស្ទ័រដើម្បីរៀបចំកម្លាំងបម្រុងសម្រាប់ទប់ទល់នឹងអ្នកគាំទ្របើសិនជាពួកគេសម្រេចចូលបាតុកម្មមែននោះ។
រូបភាពតំណាង
គួរបញ្ជាក់ផងដែរថា ភាគីលោកគ្រូ Ole Gunnar Solskjaer បានប្រកួតចាញ់ក្រុម Leicester City កាលពីថ្ងៃទី១៦តុលាកន្លងទៅ ក្នុងលទ្ធផល ៤ទល់នឹង២ ដែលធ្វើឲ្យផ្ទុះការរិះគន់ពីសំណាក់អ្នកគាំទ្រព្រោះលោកបានដឹកនាំឲ្យក្រុមឈ្នះតែ១ប្រកួតគត់ក្នុងចំណោម៥ប្រកួតចុងក្រោយ ប៉ុន្តែយោងតាមសារព័ត៌មានមួយចំនួនគឺ Manchester United គ្មានគម្រោងបណ្ដេញលោក Solskjaer ចេញពីតំណែងឡើយ៕
កីឡាករ Manchester United