មកដឹងពីចំណូលដែល Jung Hoyeon រកបានពីការសម្ដែងក្នុងរឿង Squid Game

កម្សាន្ត៖ តារាសម្ដែងស្រីចំណូលថ្មី​ Jung Hoyeon ល្បីល្បាញខ្លាំង បន្ទាប់ពីសម្ដែងជាតួអង្គ Player 067 នៅក្នុងរឿង Squid Game។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល Hoyeon កើនប្រជាប្រិយភាពដល់កំពូលត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ពីចំណូលដែលនាងរកនៅក្នុងខ្សែភាពយន្ដមួយនេះ។
Jung Hoyeon
យោងទៅតាម Today Online បានឲ្យដឹងថា​តារាស្រីរូបនេះរកបាន ៧១៥២ដុល្លារ នៅក្នុងមួយវគ្គដែលមានវត្តមាននាងសម្ដែង។ បើយោងតាមខ្សែភាពយន្ដ Squid Game ដែលមាន៩វគ្គ គេសន្មត់ថា Hoyeon ទទួលបានប្រាក់កម្រៃសរុបជាង ៦៤០០០ ដុល្លារអាមេរិក។ 
Jung Hoyeon
បើទោះបីជា​ មើលទៅប្រាក់កម្រៃដែលទទួលបានពីការសម្ដែងរបស់ Hoyeon ​មិនអាចប្រៀបនឹងតារាល្បីៗដ៏ទៃទៀតក៏ពិតមែន ប៉ុន្ដែនាងទទួលបានភាពជោគជ័យនិងកេរ្តិ៍ឈ្មោះល្បីជាខ្លាំង។ លើសពីនោះ Hoyeon រកចំណូលបានពីការបង្ហោះរូបផ្សាយនៅក្នុងគណនី Instagram ម្ដងៗមានចំនួនជាង ៤៣០០០ដុល្លារឯណោះ៕ 
Jung Hoyeon
ប្រភព៖ Showbiz CheatSheet
Jung Hoyeon