គ្រាន់តែប្តូរម៉ូតសក់ភ្លាម IU បង្ហោះរូបផ្អើលអស់អ្នកគាំទ្រ

កូរ៉េខាងត្បូង៖ តារាចម្រៀងទោល IU បានបង្ហាញម៉ូតសក់ថ្មី មុនពេលនាងត្រលប់មកវិញ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទៅមហាជន ក៏ដូចជាហ្វេនៗ ជាមួយនឹងការបង្ហាញមុខមាត់ថ្មីរបស់តារាស្រីរូបនេះ ទៅនឹងសម្រស់ថ្មីរបស់នាង។ជាក់ស្តែង ការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនជាផ្លូវការ បង្ហាញពីម៉ូដសក់ថ្មីមួយនេះ ជាមួយនឹងសក់រួញ ដែលលេងជាមួយនឹងម៉ូតសក់សេះ បានធ្វើឲ្យអ្នកគាំទ្រ មានការចូលចិត្តកាន់តែខ្លាំង ដោយបានធ្វើឲ្យនាង មានភាពទាក់ទាញ​ និងស្អាតប្លែកទ្វេដង។ ទន្ទឹមនឹងនេះដែរ ក្រោយពីបានឃើញបែបនេះ ត្រូវបានគេឲ្យដឹងថា ស្ទាយ៍បែបនេះ គឺជាម៉ូដសក់ថ្មី ដែលនាងត្រៀមនឹងចេញសម្រាប់ បទចម្រៀងទោល បែបឌីជីថល ដែលមានចំណងជើងថា «Strawberry Moon» ចេញថ្ងៃទី ១៩ ខានមុខនេះជាក់ជាមិនខាន។យ៉ាងណាមិញ តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបរាងថ្មីរបស់ IU ក្នុងរូបភាពបែបនេះ?សូមទស្សនារូបភាពខាងក្រោម៖
IU
IU