ប្តីណាមិនងប់! មិនត្រឹមតែស្អាតទេ ពេជ្រ សូលីកា ពូកែរៀបចំទុកដាក់ចង្ក្រានជើងឆ្នាំងម៉ាអេម

កម្សាន្ត៖  ដូចដែរ គ្រប់គ្នាបានដឹងហើយថា បច្ចុប្បន្ន តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បន្ទាប់ពីទទួលបានកូនប្រុសគួរឲ្យក្នាញ់ម្នាក់។ ក្រោយទទួលបានសមាជិកថ្មីបន្ថែមក្នុងគ្រួសារ តារាស្រីរូបនេះ តែងតែថតរូបបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ  លើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានឃើញផងដែរ។   យ៉ាងណាមិញ តារាស្រីស្រស់រូបសម្ផស្សឥតខ្ចោះ អ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងដ៏មានសមត្ថភាពទឹកដមសម្លេងពិរោះរណ្ដុំ ទាំងរូបសម្រស់ស្រស់ស្អាត។ មិនតែប៉ុណ្ណោះនោះ តារាចម្រៀងស្រីរូបនេះបានដើរតួរជាភរិយាយ៉ាងពេញលក្ខណៈ ជាប្រពន្ធ ជាម្ដាយ បានយ៉ាងល្អផងដែរ។លើសពីនេះ អ្នកនាង ពេជ្រ សូលីកា ថែមទាំងពូកែនិងតែងតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់ខ្លួន ក្នុងការរៀបចំទុកដាក់ផ្ទះសម្បែងអោយបានល្អ ដែលនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ដែលធ្វើអោយប្ដីយើងមិនរកម្ហូបក្រៅ ដោយនេះគឺជាវិធីមនុស្សស្រីឆ្លាតគឺត្រូវតែដឹងទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា 
សម្ភារៈផ្ទះបាយដែល​ពេជ្រ សូលីកា បានរៀបចំ
សម្ភារៈផ្ទះបាយដែល​ពេជ្រ សូលីកា បានរៀបចំ
សម្ភារៈផ្ទះបាយដែល​ពេជ្រ សូលីកា បានរៀបចំ