ទោះជួលផ្ទះគេ នៅតែ វង្ស ណយ ចេញមុខជួយ ខ្ញុង ប៉ុណ្ណេះ

រាជធានីភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាកំប្លែង ស្រេង សុកាន់ដា​ ប្រកាសខ្ស័យធនជាប់ផុងលង់ខ្លួនទៅមុខលែងរួច រឿងជំពាក់បំណុលគេប្រមាណ ៥០ ម៉ឺនដុល្លារលើម្ចាស់បំណុល ២០នាក់។ក្នុងនោះ តាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃនេះ នាងបានចូលខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ ក៏ដូចជាសុំអំពាវនាវដល់ម្ចាស់បំណុល មេត្តាសណ្តោសប្រណីដល់នាង ដោយធ្វើការបន្ធូរបន្ថយការប្រាក់។នាថ្ងៃនេះ តារាកំប្លែងរូបនេះ បានប្រកាសចំហជាសាធារណៈសុំជំនួយពីសប្បុរសជនម្នាក់ៗ ចំនួន​ ១ ដុល្លារ គ្រាន់សម្រាប់ទ្រទ្រង់ដល់ការសិក្សា និងហូកចុករបស់កូនប្រុស ២នាក់របស់នាង។ក្នុងនោះ ក្រោយពីឃើញបែបនេះ កំពូលតារាប្រដាល់គុនខ្មែរមួយរូប លោក វង្ស ណយ បានចេញមុខឧបត្ថម្ភតាមលទ្ធភាពដល់តារាកំប្លែង ខ្ញុង ដែលកំពុងជួបទុកបែបនេះ ក្នុងនោះ លោកបានចូលរួមជាជំនួយ ថវិកា ១ ដុល្លារ អាមេរិក ដល់អ្នកនាងខ្ញុង។បើតាមសំណេររបស់ វង្ស ណយ លោកបានសរសេររៀបរាប់ដូច្នេះថា៖នេះជាទឹកចិត្តបន្តិចបន្តួច របស់ខ្ញុំ ទោះបីខ្ញុំជួលផ្ទះនៅគេមែន ក៏ខ្ញុំសុំចូលរួមជួយបងស្រី ដែលកំពុងខ្វះខាត តាមសំណើរ តែសូមបងស្រី កុំគិតខ្លីសោះ បញ្ហាអីក៏មានដំណោះស្រាយដែរ។ ពីខ្ញុំបាទ វង្ស ណយ។ ស៊ូៗបង៕
វង្ស ណយ
វង្ស ណយ
វង្ស ណយវង្ស ណយ
វង្ស ណយ
ខ្ញុង និងស្វាមី
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ទឹកប្រាក់របស់វង្ស ណយជួយដល់ខ្ញុង