តារាខ្មែរប៉ុន្មានដួងនេះ មិនត្រឹម​តែជួយជាថវិកា ខ្ញុង ថែមទាំងជួយលើកទឹកចិត្តទៀត

ភ្នំពេញ៖​ ប្រធានបទក្ដៅគគុករបស់តារាកំប្លែងដ៏ល្បីល្បាញ អ្នកនាងខ្ញុង បានដាក់ពាក្យបណ្ដឹងសុំក្ស័យធននៅក្នុងសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកមិញ។ អ្នកនាងខ្ញុង បានធ្វើការឡាយវីដេអូយំរៀបរាប់ពីស្ថានភាពលំបាកដែលខ្លួនមិនអាចដោះបំណុលមហាសាលសរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារ។
អ្នកនាងខ្ញុង
ដំណឹងនេះ បានធ្វើឲ្យមហាជននៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលនិងអាណិតអ្នកខ្ញុងជាខ្លាំង។ មិនតែប៉ុណ្ណោះតារាខ្មែរល្បីៗប៉ុន្មានរូបនេះ មិនចាំយូរទេ ម្នាក់ៗបានជួយជាទឹកប្រាក់បន្ដិចបន្តួចដើម្បីជាកម្លាំងចិត្តទៅដល់តារាកំប្លែងអ្នកនាងខ្ញុងដែលជាសិល្បករមួយរូប។ 
អ្នកនាងខ្ញុង
លើសពីនោះ សិល្បករល្បីៗប៉ុន្មានដួងនេះ ថែមទាំងបានបង្ហោះសារលើកទឹកចិត្តឲ្យបងប្អូនប្រជាជនខ្មែរដែលមានទឹកចិត្តចង់ជួយអ្នកនាងខ្ញុងអាចជួយជាប្រាក់បានមិនថាបន្ដិចបន្ដួច១ដុល្លារក្ដី ដើម្បីជាកម្លាំងចិត្តដល់អ្នកនាងខ្ញុងផងដែរ។ ១. ពេជ្រ សូលីកា
ពេជ្រ សូលីកា
២. ជី​ ដេវីត
ជី​ ដេវីត
៣. នី​​ មុនីនាថ
នី​​ មុនីនាថ
៤. ឌុច លីដា
ឌុច លីដា