មនុស្សស្រីគ្មានថ្ងៃបានស្គាល់ទុក្ខឡើយ បើបានប្តីពេញចិត្តធ្វើរឿងទាំងនេះ

  • ច័ន្ទ ១៨ តុលា, ២០២១ ១៨:០០
យល់ដឹង៖ វាជាការពិត មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែប្រាថ្នាចង់រស់នៅយ៉ាងមានសេចក្តីសុខ ក្រោយពេលដែលរៀបការជាមួយនឹងមនុស្សប្រុសដែលខ្លួនស្រលាញ់ហើយ ជាពិសេសបានរៀបការជាមួយនឹងមនុស្សប្រុសដ៏ល្អម្នាក់ ដែលអាចមើលថែបានយ៉ាងល្អ។ហេតុនេះហើយ មនុស្សស្រីប្រសិនបើបានប្តីពេញចិត្ត ក្នុងការធ្វើរឿងទាំងនេះដើម្បីតែអ្នកនោះ អ្នកច្បាស់ជាគ្មានថ្ងៃបានស្គាល់ទុក្ខលំបាក នៅក្នុងជីវិតគូឡើយ ហើយរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលធ្វើឱ្យអ្នកគ្មានថ្ងៃបានស្គាល់ទុក្ខឡើយ បើប្តីអ្នកពេញចិត្តនឹងធ្វើ។មនុស្សស្រីគ្មានថ្ងៃបានស្គាល់ទុក្ខឡើយ បើបានប្តីពេញចិត្តធ្វើរឿងទាំងនេះ៖១. មិនខ្លាចនឹងនាំប្រពន្ធឱ្យគេឯងបានស្គាល់
រូបតំណាង
មនុស្សស្រីប្រសិនបើបានប្តីពេញចិត្ត នឹងនាំអ្នកទៅណាមកណា ឱ្យគេឯងបានស្គាល់នោះ គឺមានន័យថាប្តីអ្នក ស្រលាញ់អ្នកនិងឱ្យតម្លៃអ្នកជាខ្លាំង ហេតុនេះហើយ មិនចាំបាច់ភ័យព្រួយថាគេនឹងធ្វើឱ្យអ្នក រស់នៅដោយពិបាកទៅ ព្រោះមនុស្សប្រុស គ្មានថ្ងៃឱ្យមនុស្សស្រីជាទីស្រលាញ់របស់ពួកគេ រស់នៅពិបាកទាំងកាយនិងចិត្តនោះទេ។២. យកចិត្តទុកដាក់ចំពោះប្រពន្ធ សូម្បីតែរឿងតូចតាច
រូបតំណាង
វាជាភ្វព័សំណាងមួយរបស់អ្នក ប្រសិនបើប្តីរបស់អ្នក គេតែងតែពេញចិត្តក្នុងការយកចិត្តទុកដាក់លើអ្នក សូម្បីតែរឿងតូចតាច ដោយមិនចាំបាច់ឱ្យអ្នកប្រាប់គេឱ្យដឹងនោះ ដូច្នេះហើយ អ្នកច្បាស់ជាគ្មានថ្ងៃបានស្គាល់ក្តីទុក្ខនៅក្នុងជីវិតគូឡើយ ប្រសិនបើបានប្តីពូកែយកចិត្តទុកដាក់ និងមើលថែអ្នកបានយ៉ាងល្អបែបនេះ។៣. ស្រលាញ់គ្រួសារខាងប្រពន្ធ ដូចគ្រួសារខ្លួនឯង
រូបតំណាង
មិនងាយទេ ដែលមានមនុស្សប្រុសជាប្តី ពេញចិត្តនឹងស្រលាញ់ ហើយខ្វាយខ្វល់ពីគ្រួសាររបស់ប្រពន្ធខ្លួន ឱ្យដូចជាគ្រួសាររបស់ខ្លួនឯងនោះ ហេតុនេះហើយ បើប្តីអ្នកបានប្តីពេញចិត្តនឹងស្រលាញ់ ហើយខ្វាយខ្វល់ពីគ្រួសាររបស់អ្នក ដូចជាគ្រួសាររបស់គេនោះ ប្តីអ្នកគេច្បាស់ជាគ្មានថ្ងៃធ្វើឱ្យជីវិតអ្នក ជួបទុក្ខលំបាកដោយសារតែគេឡើយ។៤. ចេះជួយទុក្ខធុរៈ មិនប្រកាន់ថាជាកិច្ចការមនុស្សស្រីក៏ដោយ
រូបតំណាង
មិនមានមនុស្សប្រុសច្រើនទេ ​ ដែលមិនចេះប្រកាន់ថាការងារណាជាការងារស្រី ឬជាការងារប្រុសនោះ ដូច្នេះហើយ បើអ្នកបានប្តីពេញចិត្តនឹងជួយទុក្ខធុរៈដល់អ្នក ដោយមិនប្រកាន់ថាជាកិច្ចការរបស់មនុស្សស្រីនោះ ជីវិតក្រោយពេលរៀបការរបស់អ្នក ច្បាស់ជាពោរពេញដោយក្តីសុខ និងរស់នៅបានយ៉ាងសុខស្រួល ដោយអ្នកគ្មានថ្ងៃបានស្គាល់ក្តីទុក្ខឡើយ៕