រថយន្តនីសាន់ ថេរ៉ា (Nissan TERRA) បានបង្កើតឡើងជាង ៦០ឆ្នាំ ដែលជាកេរ្តិ៍ដំណែលនៃត្រកូល SUV របស់នីសាន់!

ភ្នំពេញ៖ រថយន្ត SUV ប្រភេទនេះមាន​ ៧ កោអីដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ខែតុលា ឆ្នាំ ២០២១ – នាពេលថ្មីៗនេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បានប្រកាសអំពីការចេញលក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ា (Nissan Terra) ស៊េរីថ្មី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។រថយន្តនីសាន់ Terra ជាប្រភេទរថយន្ត SUV សាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដែលមានភាពទំនើបភាព ទាន់សម័យរួមជាមួយនិងប្រណិតភាព។ រថយន្តនីសាន់ Terra ត្រូវបានបង្កើតឡើងជាង ៦០ឆ្នាំមកហើយ រួមគ្នាជាមួយនិងម៉ាក Nissan Patrol, Nissan Safari, Nissan Terrano និង Nissan Xterra ដែលជាកេរ្តិ៍ដំណែលនៃត្រកូលរថយន្ត SUV របស់នីសាន់ ។ » រថយន្តជំនាន់ទី១ ម៉ាក « នីសាន់ Patrol » បានចេញលក់ក្នុងឆ្នាំ ១៩៥១ និងនៅតែរក្សាឈ្មោះជារថយន្តដែលលក់ក្នុងរយៈពេលយូររហូតដល់ឆ្នាំ ១៩៨០ (២៩ឆ្នាំ)។
រថយន្តជំនាន់ទី១ ម៉ាក « នីសាន់ Patrol » 
 » រថយន្តនីសាន់ Safari 4WD ដែលបន្ថែមដំបូលនៅផ្នែកខាងក្រោយត្រូវបានចេញលក់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៥។
រថយន្តនីសាន់ Safari 4WD
 » រថយន្តនីសាន់ Terrano ជារថយន្ត SUV ខ្នាតកណ្តាលចេញលក់ពីឆ្នាំ ១៩៨៦ ដល់ ១៩៩៥។
រថយន្តនីសាន់ Terrano ជារថយន្ត SUV
» រថយន្តនីសាន់ Terrano II ចេញលក់ពីឆ្នាំ ១៩៩៣ ដល់ ២០០៦។
រថយន្តនីសាន់ Terrano II 
» រថយន្តនីសាន់ Xterra ដាក់លក់ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០១៥។ 
រថយន្តនីសាន់ Xterra
 » ក្រុមហ៊ុនរថយន្តនីសាន់ បានសម្រចចេញលក់រថយន្តប្រភេទ SUV ថ្មីទំនើបលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១៨ នោះគឺរថយន្តនីសាន់ Terra ដែលរថយន្តនេះរួមបញ្ចូលគ្នារវាងម៉ាស៊ីនដែលមានអនុភាពខ្លាំង និងការផ្ដល់នូវផាសុកភាពពេញលេញរួមជាមួយបច្ចេកវិទ្យាដ៏វៃឆ្លាតទំនើបចុងក្រោយបំផុតរបស់នីសាន់ ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើរទ្វេដង។
រថយន្តនីសាន់ប្រភេទ SUV
 ឆ្នាំ 2021 – រថយន្តនីសាន់ TERRA ស៊េរីថ្មីមានប៉ាណាមុខកាន់តែធំរាងជាអក្សរ V ភ្លឺរលើបរលោងជាមួយនិងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់តាមកម្រិតស្ដង់ដារ ។ ជារថយន្តដែលសន្សំសំចៃប្រេងដ៏ល្អ ការបន្ថែមល្បឿនសន្ឌុះបានល្អបំផុត ការផ្ដល់នូវផាសុកភាពដ៏ប្រណិត បច្ចេកវិទ្យាដ៏ទំនើបវៃឆ្លាតរួមជាមួយនិងប្រព័ន្ធសុវត្ថិភាពទ្វេដង ដែលបង្កើននូវទំនុកចិត្ត និងរីករាយក្នុងការបើកបរ។
រថយន្តនីសាន់ TERRA ស៊េរីថ្មី
 ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។រថយន្តនីសាន់ TERRA ស៊េរីថ្មីចុងក្រោយបំផុតនឹងមានវត្តមានក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។សូមរង់ចាំតាមដានការដាក់ជាលក់ផ្លូវការរបស់យើងខ្ញុំតាមរយះ Nissan Cambodia Page ។អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.