មិនធម្មតា!​ G-Dragon គ្រងចំណាត់លេខ១ មានអ្នកស្វែងរកច្រើនបំផុតនៅចិន ទាំងមិនមាន Come Back

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ G-Dragon សមាជិកក្រុម BIGBANG បានបង្ហាញវត្តមានដ៏អស្ចារ្យរបស់ខ្លួនជាថ្មីនៅក្នុងប្រទេសចិនម្តងទៀតជាមួយលទ្ធផលមានអ្នកស្វែងរកច្រើនបំផុតលើ Baidu ដែលជាកម្មវិធី Search ដ៏ធំបំផុតរបស់ប្រទេសចិនមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៥៨០ លាននាក់សម្រាប់ឆ្នាំ ២០២១។
 G-Dragon
ជាក់ស្ដែង ទោះបីជាមិនមានការត្រលប់មកវិញ និងមិនមានសកម្មភាពក៏ដោយ G-Dragon នៅតែអាចគ្រប់គ្រងតំណែងជាប់ចំណាត់ថ្នាក់លេខ១ នៅលើ Baidu ក្នុងនាមជាតារាកូរ៉េប្រុសដែលត្រូវបានគេស្វែងរកច្រើនបំផុត Most Searched Kpop Male Idol ប្រចាំឆ្នាំ ២០២១ នេះ។
 G-Dragon
បន្ទាប់ពីនេះចំណាត់ថ្នាក់ Most Searched Kpop Male Idol ប្រចាំឆ្នាំ ២០២១ ជាប់ Top 5 មានសមាជិកក្រុម EXO ៣ នាក់គឺ Baekhyun ជាប់លេខ២ , Sehun ជាប់លេខ៣ និង Chanyeol ជាប់លេខ៤ ចំណែកចំណាត់ថ្នាក់កំពូលលេខ៥ បានទៅលើ V សមាជិកក្រុម BTS ប្រភព ៖ Allkpop