IU និង 2AM ពិភាក្សាគ្នារឿង Kpop Idols បច្ចុប្បន្នខ្លះ Debut នៅអាយុមិនដល់ ១៥ឆ្នាំផង!

កូរ៉េខាងត្បូង ៖ ជា​រៀង​រាល់​ឆ្នាំ ក្រុម​ថ្មី​បាន​បង្ហាញ​ខ្លួន​ជា​ហូរហែក្នុងវិស័យ Kpop នេះ ហើយមួយ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ថ្មី​បំផុត​គឺក្រុមច្រៀងស្រី IVE របស់ Starship Entertainment ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះសមាជាជិកក្រុមដែលមានវ័យក្មេងទេ តែបាន Debut ជាតារាទាំងមានអាយុមិនដល់ ១៥ឆ្នាំផង។
IVE 
ជាក់ស្ដែង នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន Starship Entertainment នោះប្រិយមិត្តបានដឹងថា Leeseo ជា Maknae ក្នុងក្រុម IVE គឺជាហេតុផលបានជំរុញឲ្យមានការពិភាក្សាពេញអ៊ីនធើណែត បន្ទាប់ពីត្រូវបានគេបង្ហាញថានាងកើតក្នុងឆ្នាំ ២០០៧ ដូច្នេះនាងមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ។
Leeseo ក្រុម IVE
ជាមួយគ្នានេះដែរ វគ្គមួយនៃកម្មវិធី Palette របស់ IU ដែលមានវត្តមានរបស់ក្រុម 2AM បង្ហាញខ្លួនជាភ្ញៀវកិត្តិយសពួកគេ ក៏បានពិភាក្សារឿងអាយុដំបូងដែលបាន Debut ជាតារា Kpop តាំងតែពីក្មេងៗ ខណៈប្រធានបទនេះត្រូវបានលើកឡើងនៅពេលសមាជិកម្នាក់គឺ Jinwoon នឹកឃើញរឿងលើកដំបូងដែលបានជួប IU ថែមទាំង​ភ្ញាក់​ផ្អើល​ពេល​ឃើញនាង​មកហាត់​សម​ពាក់​ឯកសណ្ឋាន​សិស្ស។យើង​កំពុង​ហាត់​សម ហើយ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ពាក់​ឯកសណ្ឋាន​សាលា។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ឯកសណ្ឋាន​សាលា​មួយ​ទៀត ហើយ​ខ្ញុំ​បាន​និយាយ​ថា វា​ជា​ឯកសណ្ឋានសិស្ស!
2AM 
ខណៈនោះ IU បានត្រឹមតែសើចហើយ​យល់ស្របជាមួយដែរថា ពេល​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី ​១០​ឆ្នាំ​មុន អាយុ Maknae មិន​ក្មេង​ដូច​ពេល​នេះ​ទេ ព្រោះបើតាមការបញ្ជាក់តារាស្រីរូបនេះ Debut ដំបូងនៅអាយុ ១៥ឆ្នាំ ហើយ Jinwoon សមាជិកក្រុម 2AM មានអាយុ ១៧ឆ្នាំ។មាន​ករណី​ទាំង​នោះ​មានច្រើន​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​អាយុ​ដំបូង​មិន​ក្មេង​ដូច​សម័យ​យើង​នោះ​ទេ។
IU
ភ្លាមៗនោះ Jinwoon ឆ្លើយ​តប​ថា ៖ព្រោះ​យើង​ត្រូវ​ទៅ​សាលា​វិញ។លើសពីនេះ IU បានបន្ថែមថា កាលពីដើម តារាវ័យក្មេងត្រូវត្រលប់ទៅសាលារៀនវិញ បន្ទាប់ពីធ្វើការ។យើង​ត្រូវ​ត្រឡប់​ទៅ​សាលា​វិញ ហើយ​ចេញ​ពី​ព្រលឹម​ឬធ្វើ​អ្វី​មួយ។
IU 
បច្ចុប្បន្ននេះអ្នកហ្វឹកហាត់ ឬ Trainee និងតារាដែលចូលរៀននៅសាលាសិល្បៈ រីករាយនឹងកាលវិភាគកាន់តែទូលាយជាមុន មាន Idols មួយចំនួនដូចជា Yujin របស់ក្រុម IVE ជាដើមក៏បានជ្រើសរើសឈប់រៀនវិទ្យាល័យ ហើយប្រឡង GED ជំនួសវិញដើម្បីភាពងាយស្រួលសម្រាប់កាលវិភាគរៀន និងការងារសិល្បៈ៕
Yujin ក្រុម IVE
ខាងក្រោមនេះជាវីដេអូបទសម្ភាសន៍របស់ IU និង 2AM ៖ប្រភព ៖ Koreaboo