ម៉េចបានចឹង? លោក Rangnick ថា លោកមិនពេញចិត្តទម្រង់លេងរបស់ កូនក្រុមថ្មីលោក ពីររូបនេះទេ

បរទេស៖ អ្នកចាត់ការទូទៅ បណ្តោះអាសន្នថ្មីរបស់ក្លិប Manchester United លោក Ralf Rangnick ថា លោកមិនសូវពេញចិត្តទម្រង់លេងរបស់ ខ្សែបម្រើ Scott McTominay និង Fred ទេ។
លោក Ralf Rangnick
ជាការពិតណាស់ McTominay និង Fred​ បានគ្រប់គ្រងតំបន់បម្រើបានយ៉ាងណា កាលពីប្រកួតយកឈ្នះ Crystal Palace ក្នុងលទ្ធផល ១-០ កាលពីសប្តាហ៍មុននេះ។ លោក Rangnick ក៏បានសរសើរដល់ពួកគេទាំងពីរដែរ ដែលពួកគេគ្រប់ស្ថានការណ៏ និង រក្សាជំហ នៅលើទីលានបានល្អ ទោះយ៉ាង លោកក៏បានលើកឡើងនៅ ចំណុចខ្វះខាតខ្លះៗ ដែលពួកគេកំពុងមាន ហើយត្រូវអភិវឌ្ឍខ្លួនឲ្យបានប្រសើរជាងនេះ។
កីឡាករ Fred និង Scott McTominay
លោក Rangnick បាននិយាយថា៖McTominay និង Fred គេធ្វើបានល្អហើយ ប៉ុន្តែខ្ញុំមិនពេញចិត្តទម្រង់លេងរបស់គេ កាលពីប៉ះ Crystal Palace នៅ តង់ទីមួយទេ។ ខ្ញុំឃើញថា គេបញ្ជូនបាល់មិនសូវបានជោគជ័យទេ ទាំង Fred និង McTominay នេះឯង ពួកគេបង្កកំហុសដ៏គ្រោះថ្នាក់ណាស់។ តួយ៉ាង គេក៏ព្យាយាមធ្វើបានល្អវិញ ពួកគេបានធ្វើការពារ ការសម្រុករបស់ក្រុមគូប្រកួតយើងបានច្រើនណាស់៕