Mbappe សរសើរថា កីឡាករឆ្នើមរូបនេះ ល្អបំផុតនៅលើលោក

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint Germain បានសរសើរមិត្តរួមក្រុមខ្លួន កីឡាករ Lionel Messi ថា ជាកីឡាករដែលល្អបំផុតនៅលើលោក។
កីឡាករ Lionel Messi និង Kylian Mbappe
ជាការពិតណាស់ Messi និង Mbappe ជាវីរបុរសដ៏អស្ចារ្យ ស៊ុតចូលម្នាក់ពីរគ្រាប់ ជួយឲ្យ PSG បានយកឈ្នះ Club Brugge ក្នុងលទ្ធផល ៤-១ កាលពីយប់មិញ ការប្រកួតក្នុងក្របខណ្ឌ Champion League។ ទោះបីជា Messi ទទួលរងការរិះគន់ថា គេចាប់ផ្តើមរដូវកាលនេះពុំសូវបានល្អជាមួយ PSG ក៏ដោយ ប៉ុន្តែជាក់ស្តែងយើងឃើញហើយថា គេកំពុងតែវិវត្តន៍ខ្លួនបន្តិចម្តងហើយ។
កីឡាករ Lionel Messi និង Kylian Mbappe
Mbappe បាននិយាយថា៖វាពិតជាងាយស្រួលខ្លាំងណាស់ដែលបានចាប់ដៃគូជាមួយ Messi​ ព្រោះតែ គេជាកីឡាករដែលល្អបំផុតក្នុងពិភពបាល់ទាត់នេះ។ គេទើបតែឈ្នះពាន Ballon d'Or​ បានថ្មីថ្មោងផង ហើយយប់នេះគេរកគ្រាប់បាល់បាន ពីរគ្រាប់បន្ថែមទៀត ខ្ញុំមើលទៅ គេដូចជាសប្បាយចិត្តណាស់ ហើយខ្ញុំសង្ឃឹមថា គេនៅ ចាំជួយយើងបានច្រើនទៀតនៅ ថ្ងៃអនាគត៕