ល្អមែន! Modric បង្ហើបពីយុទ្ធសាស្ដ្រដែលលោក Ancelotti បានប្រាប់កូនក្រុម ក្នុងជំនួបដែលបានយកឈ្នះលើ Inter Milan យប់មិញ

អឺរ៉ុប៖ ជាការពិតណាស់ ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុបន្ថែមទៀត ពីការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល D នៃពានរង្វាន់ Champions League ទល់នឹងក្រុម Inter Milan នៅឯកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញនេះ។
រូបភាព
ជុំវិញការប្រកួតដែល Real Madird បានយក ឈ្នះលើ Inter Milan ក្នុងលទ្ធផល ២ ទល់នឹង ០ នេះដែរ ខ្សែបម្រើចាស់វស្សា Luka Modric បានបង្ហើបពីយុទ្ធសាស្ដ្រមួយ ដែលលោកគ្រូបង្វឹក Carlo Ancelotti បានប្រាប់ដល់កូនក្រុម។
Modric 
Modric បានប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតថា៖ លោក ​​Carlo Ancelotti បានប្រាប់យើងកុំឲ្យដេញដណ្ដើមយកបាល់ និងអនុញ្ញាតឲ្យពួកគេលេង ពេលបាល់ស្ថិតនៅក្នុងតំបន់របស់ពួកគេ។ តែនៅពេលពួកគេ ចូលមកក្បែរតំបន់គ្រោះថ្នាក់របស់យើង យើងត្រូវដេញដណ្ដើមយកបាល់ ដើម្បីវាយបក។ យើងលេងបានល្អ ហើយបង្កើតឳកាសបានច្រើន។ ចំណែកឯ Toni Kroos បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ។ យើងក៏ចង់គ្រប់គ្រងបាល់បានច្រើនដែរ តែវាជាគោលការណ៍របស់គ្រូបង្វឹក៕
រូបភាព